Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​តម្លៃ​ទឹក​អា...

​តម្លៃ​ទឹក​អាល់កុល ជែ​ល និង​ម៉ាស​ឡើងថ្លៃ​បន្តិច

ដោយ​: ពៅ​និមល / ភ្នំពេញ​: បន្ទាប់ពី​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ប្រជា​ពល​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ជាការ​កត់សម្គាល់​តម្លៃ​ម៉ាស ទឹក​អាកុល និង​ទឹក​ជែ​ល​លាងដៃ​នៅលើ​ទីផ្សារ​ចាប់ផ្តើម​កើន​តម្លៃ​លក់​បន្តិច ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។​

​ជាក់ស្តែង នៅក្នុង​ស្ថានភាព​ដែលមាន​តម្រូវការ​ខ្ពស់​ទៅលើ​ការប្រើប្រាស់​ខាងលើ ដើម្បី​ការពារ និង​ប្រឆាំង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ បានចាប់ផ្តើម​ប្រែប្រួល​តម្លៃ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​តម្លៃ​នៃ​សម្ភារៈ​ទាំងនេះ មានការ​ប្រែប្រួល​ចន្លោះ​ពី​២.០០០ ដល់​៤.០០០​រៀល ឬ​លើសពីនេះ​ក៏មាន ទៅតាម​ប្រភេទ​ទំនិញ​ដាក់លក់ បើ​ធៀប​នឹង​តម្លៃ​កាលពី​សប្តាហ៍​មុន​។​

​បើតាម​ការ​ឱ្យដឹងពី​បណ្តា​ឱសថស្ថាន និង​អាជីវករ​ផ្សារ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ប្រាប់​ឱ្យដឹងថា ក្រៅពី​តម្រូវការ​ម៉ាស​យកទៅ​ប្រើប្រាស់ និង​យកទៅលក់​បន្ត ដូចជា​ទឹក​អាល់កុល ជែ​ល​លាងដៃ និង​ម៉ាស៊ីន​វាស់​កម្តៅ ក៏មាន​តម្រូវការ​ច្រើន​ដូចគ្នា​បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​ធំ​។

​ទាក់ទង​បញ្ហា​នេះ ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ចាក់អង្រែ បាន​និយាយថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ ធ្វើឱ្យ​អ្នកស្រី​និង​ក្រុមគ្រួសារ​កាន់តែ​យកចិត្ត​ទុក​ជាង​មុន ខណៈដែល​សព្វថ្ងៃ​អ្នកស្រី​តែងតែ​ការពារ​ខ្លួន​ជាប់​ជានិច្ច​ពេលចេញ​ក្រៅ​ម្តងៗ​។ អ្នកស្រី​ឱ្យដឹងទៀតថា តម្លៃ​ម៉ាស​ដែល​ឡើងថ្លៃ​ប៉ុន្មាន​ថ្ងៃក្រោយ​នេះ នៅតែ​អាច​ទទួលយកបាន ព្រោះថា​វា​មិន​ថ្លៃ​ដូច​នៅពេល​មុនៗ​នោះទេ ដោយ​ម៉ា​សមុខ​ក្នុង​ប្រអប់ (៥០​ម៉ាស​) ថ្លៃ​រហូតដល់​ជាង​២០​ដុល្លារ ឬ​ស្មើនឹង​៩​ម៉ឺន​រៀល គ្រា​ដែល​សព្វថ្ងៃនេះ​ម៉ាស​មួយ​ប្រអប់​ថ្លៃ​តែ​ជិត ឬ​ជាង​មួយ​ម៉ឺន​រៀល​ប៉ុណ្ណោះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...