ផ្សព្វផ្សាយ​ការអំពាវនាវ របស់​នាយករដ្ឋមន្ត្រី​៖ កូ​វីដ ១៩ គ្រោះថ្នាក់​ធ្ងន់​ជាង​ទឹកជំនន់​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេ​បញ្ជ​ការ​កងទ័ពជើងគោក តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យក​ការអំពាវនាវ របស់​សម្តេច នាយករដ្ឋមន្ត្រី ទៅប្រាប់​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ខេត្តបន្ទាយមានជ័យ​ថា ជំងឺឆ្លង​សកល​កូ​វីដ ១៩ គ្រោះថ្នាក់​ធ្ងន់ធ្ងរ ជាង​ឆ្ងាយ​ណាស់ បើ​ប្រៀបធៀប​នឹង​ទឹកជំនន់ ដែល​បង្ក​ប៉ះពាល់ និង​ខូចខាត កន្លងមកនេះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូច្នោះ ក្នុង​ពិធី​នៃ​ការចែក​ស្រូវពូជ អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នា​ផ្សារ​បូរី​ជ័យ​ទី​២ ភូមិ​ចម្ការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ។​

​នា​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​ដំណឹង​ពី​សុខភាព​ល្អ រឹងមាំ​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​សម្រាក​ធ្វើ​ច​ត្តា​ឡី​ស័ក លើ​ជំងឺ​កូ​វីដ ១៩ ក្នុង​រយៈពេល ១៤ ថ្ងៃ នៅ​គេហដ្ឋាន ។ ប៉ុន្តែ​សម្តេច នៅបាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ មក​ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ពិសេស​ពលរដ្ឋ ដែល​រងគ្រោះ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ ផងដែរ ។ ក្នុងនោះ​បណ្តាំ​សម្តេច​តេ​ជោ គឺថា អោយ​គ្រប់គ្នា បង្ការ​ប្រុងប្រយ័ត្ន​នឹង​មេរោគ / ជំងឺ​កូ​វីដ​១៩ អោយ​កាន់តែ​ខ្លាំងក្លា ដោយ​ក្រោយ​ព្រឹ​ត្ត​ការណ៍ ថ្នាក់ដឹកនាំ​កម្ពុជា ជួប​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺថា បងប្អូន​រឹងរឹតតែ​ត្រូវ​ប្រុងប្រយ័ត្ន​នឹង​ជំងឺ​នេះ ព្រោះ​វា​កាច​សាហាវ​និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ជាង​គ្រោះទឹកជំនន់ ឆ្ងាយ​ណាស់ ។ ហេតុនេះ បងប្អូន​ត្រូវ​ចូលរួម​អនុវត្ត​ជាប្រចាំ ដោយ​អនុវត្តតាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល ។​

​ជាមួយគ្នា​នោះ តំណាង​សម្តេច​តេ​ជោ បាន​ស្នើអោយ​បងប្អូន​ប្រជាកសិករ​រងគ្រោះ ប្រញាប់ប្រញាល់ ខិតខំ​សាបព្រោះ ធ្វើស្រែ​ប្រដេញទឹក​ឡើងវិញ ដើម្បី​ស្តារ​ជីវភាព​គ្រួសារ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...