Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច កំ...

សមត្ថកិច្ច កំពុង​ឡោមព័ទ្ធ​ជនសង្ស័យ ដែល​បាន​បាញ់​តដៃ ក្នុងការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​

ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ កម្លាំង​នគរបាល ព្រហ្មទណ្ឌ​ខេត្តកណ្ដាល សហការ​ជាមួយ នគរបាល​ស្រុក​ស្អាង និង​កម្លាំង​នគរបាល​អន្តរាគមន៍ បាន​កំពុង​ឡោមព័ទ្ធ ជនសង្ស័យ​ម្នាក់ ដែល​បាន​បាញ់​តដៃ សំដៅ​មកលើ​សមត្ថកិច្ច ដែល​កំពុងបើក​កិច្ចប្រតិបត្តិការ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដើម្បី​ឈានទៅ​ចាប់ខ្លួន​ជនល្មើស ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ តែ​មិន​បណ្តាល​ឲ្យ​សមត្ថកិច្ច មាន​របួស​នោះទេ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ៣​និង​៣០​នាទី រសៀល ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។ រ​

​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច បានបញ្ជាក់​ថាៈ រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នគរបាល ខេត្តកណ្ដាល មិនទាន់​ចាប់ខ្លួន​ជនសង្ស័យ បាន​នៅឡើយ​ទេ ពោលគឺ​កំពុង​ឡោមព័ទ្ធ​នៅឡើយ ដោយ​ជនល្មើស បាន​លាក់ខ្លួន នៅក្នុង​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ព្រមទាំង​បាន​បាញ់ ចំនួន ១​គ្រាប់ សំដៅ​មកលើ​សមត្ថកិច្ច ។​

​សមត្ថកិច្ច បាន​បន្តថាៈ ពេលនេះ កម្លាំង​នគរបាល បាន​ដកខ្លួន​ចេញពី​ទីតាំង​នេះ​សិន ព្រោះ​ជនសង្ស័យ មាន​កាំភ្លើង​អាកា មួយ​ដើម ហើយ​ការដកថយ​នេះ ក៍​ដើម្បី​រក​វិធានការ ឱ្យ​ជនសង្ស័យ ចាក​ចេញពី​កន្លែង​នោះ ដើម្បី​ឈានទៅដល់ ការឃាត់ខ្លួន ជនល្មើស ដើម្បី​យកមក​ផ្តន្ទាទោស តាមច្បាប់​ឲ្យ​បាន​៕/V


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...