Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការទិញ​ទំនិញស...

ការទិញ​ទំនិញស្តុក​ទុក​របស់​ពលរដ្ឋ​ខ្មែរ​លែងមាន​ដូច​មុន​ទៀតហើយ​ទោះ​កូ​វីដ​រើ​ឡើងវិញ​ក៏ដោយ​

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ជាការ​កត់សម្គាល់ និង​ការមើលឃើញ​ជាក់ស្តែង​នូវ​សកម្មភាព​ទិញ​និង​លក់​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក ជាពិសេស​ខាង​ផ្នែក​ម្ហូបអាហារ ដូចជា​មី អង្ករ ត្រីខ ត្រីងៀត និង​បន្លែ ត្រី​សាច់​ជាដើម នៅតែ​រក្សា​សភាព​ដូច​សព្វដង​ក្នុង​រយះពេល​មួយ​សប្តាហ៍​ក្រោយនេះ បន្ទាប់ពី​ផ្ទុះ​ឡើងវិញ​នូវ​ជំងឺឆ្លង​កូ​វី​-១៩​។

ក្នុង​កិច្ចសម្ភាសន៍​ផ្ទាល់​រវាង​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រុមអាជីវករ​លក់ទំនិញ​ខុសៗ​គ្នា​ក្នុង​ផ្សារ​អូ​ឬ​ស្សី រាជធានី​ភ្នំពេញ បានលើកឡើង​ស្រដៀង​គ្នា​ថា ក្នុង​កាលៈទេសៈ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ការ​សម្រុក​ទិញ​ទំនិញ​ទាំង​ភ័យព្រួយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុងភ្នំពេញ ក៏ដូចជា​តាម​បណ្តា​ខេត្ត​លែងមាន​ដូច​មុន​ទៀតហើយ ដោយសារ​ការយល់ដឹង និង​ការ​ថមថយ​នៃ​ប្រាក់ចំណូល​។​

ការទិញ​ទំនិញស្តុក​ទុក​របស់​ពលរដ្ឋ​ខ្មែរ​លែងមាន​ដូច​មុន​ទៀតហើយ​ទោះ​កូ​វីដ​រើ​ឡើងវិញ​ក៏ដោយ​

បើតាម​ការលើកឡើងរ​បស់​ក្រុម​ប្រជាពលរដ្ឋ​មកពី​តំបន់​ផ្សេងគ្នា បាន​និយាយថា ការទិញ​ទំនិញ​ដើម្បី​ស្តុក​ទុក គឺ​ហួសសម័យកាល​ហើយ មិន​ថា ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩ ឬក៏​គ្រោះទឹកជំនន់​ជាដើម ព្រោះថា​បច្ចុប្បន្ននេះ​ក្រៅពី​ផ្សារ​ធម្មតា ក៏​នៅមាន​ផ្សារ​ទំនើប​បើក​លក់​ជា​ហូរហែរ និង​អាច​ទិញ​បាន​ផងដែរ​តាមរយះ​អន​ឡាញ​(Online)​។ ពួកគាត់​បន្ថែមទៀតថា អ្វី​ដែលជា​ព្រួយ​ការបារម្ភ​បំផុត​នោះ គឺ​ប្រាក់ចំណូល ព្រោះថា​បន្ទាប់ពី​ផ្ទុះឡើង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩ ធ្វើឱ្យ​ធ្លាក់ចុះ​យ៉ាងច្រើន​ពី​ការរក​ប្រាក់ ដើម្បី​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​។​

ការទិញ​ទំនិញស្តុក​ទុក​របស់​ពលរដ្ឋ​ខ្មែរ​លែងមាន​ដូច​មុន​ទៀតហើយ​ទោះ​កូ​វីដ​រើ​ឡើងវិញ​ក៏ដោយ​

​ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេល​កន្លងទៅនេះ​បាន​ថ្លែងថា ចំពោះ​ការផ្គត់ផ្គង់​ស្បៀងអាហារ​នឹងមិន​ខ្វះ​ទេ និង​បានស្នើរ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ចូលរួម​ការពារ ទប់ស្កាត់​ទាំងអស់គ្នា ជាពិសេស​ចូលរួម​អនុវត្តន៍​តាម​ការណែនាំ​ដែល​ក្រសួងសុខាភិបាល​បានដាក់​ចេញ ដើម្បី​ចៀសវាង​មេរោគ​ទាំងនោះ​៕​

ការទិញ​ទំនិញស្តុក​ទុក​របស់​ពលរដ្ឋ​ខ្មែរ​លែងមាន​ដូច​មុន​ទៀតហើយ​ទោះ​កូ​វីដ​រើ​ឡើងវិញ​ក៏ដោយ​

ការទិញ​ទំនិញស្តុក​ទុក​របស់​ពលរដ្ឋ​ខ្មែរ​លែងមាន​ដូច​មុន​ទៀតហើយ​ទោះ​កូ​វីដ​រើ​ឡើងវិញ​ក៏ដោយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មុន​ចេញពី​តំណែង រដ្ឋាភិបា...

​ប្រែ​សម្រួលៈ​វាសនា​/​សៀង...

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...