ដោយៈ គង់ហេង/ កំពង់ចាមៈ ប្រជាពលរដ្ឋចំនួន ៣២០០គ្រួសារដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅស្រុកចំនួនប្រាំក្នុងខេត្តកំពង់ចាម គឺស្រុកព្រៃឈរ ស្រុកជើងព្រៃ ស្រុកបាអាយ ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ នឹងទទួលបានអំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការចុះពិនិត្យទីតាំងពិធីសំណេះសំណាល និងចែកអំណោយដែលដឹកនាំដោយលោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានទី1 គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ2020។
ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តកំពង់ចាមដែលបានចូលរួមចុះពិនិត្យបានឲ្យដឹងនៅថ្ងៃទី១០ វិច្ឆិកាថា ពិធីចែកអំណោយនេះនឹងប្រព្រឹត្តទៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕