Home ព័ត៌មានអន្តរជាតិ ក្រោយ​ផ្អើល​វ...

ក្រោយ​ផ្អើល​វ៉ាក់សាំង​របស់​អង់គ្លេស រុស្ស៊ី​ចេញមក​អះអាង​ថា​វ៉ាក់សាំង​ខ្លួន​ក៏​មាន​ប្រសិទ្ធភាព​ដូច​គ្នា​

​ប្រែ​សម្រួលៈ​វាសនា​/​មូ​ស្គូ​៖ ​ក្រោយ​ក្រុមហ៊ុន​Pfizer ប្រកាស​លទ្ធផល​ពិសោធន៍​ដែល​បង្ក​អោយ​មាន​សុទិដ្ឋិនិយម​ពាសពេញ​ពិភពលោក​ភ្លាម រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​ចេញមក​អះអាង​ថា​វ៉ាក់សាំង​កូវី​ដ​១៩​របស់ខ្លួន ក៏​មាន​ប្រសិទ្ធភាព​៩០​ភាគរយ​ដែរ ។​

​តាមពិត​វ៉ាក់សាំង​Sputnik V​របស់​រុស្ស៊ី​ត្រូវបាន​អនុម័ត​ប្រើ​តាំងពី​ខែ​សីហា មុន​ការ​សាក​ពិសោធន៍​លើ​មនុស្ស​ត្រូវបាន​ធ្វើ​រួចរាល់​ម្ល៉េះ ដែលនាំអោយ​មាន​ការរិះគន់​ពី​អ្នកវិទ្យាសាស្ត្រ តែ​ការប្រកាស​របស់​​ក្រុមហ៊ុន​អង់គ្លេស​Pfizer កាលពី​ថ្ងៃ​ចន្ទ​ថា​វ៉ាក់សាំង​ក្នុងដំណាក់កាល​ពិសោធន៍​ចុងក្រោយ​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​លើ​៩០​ភាគរយ​នោះ នាំអោយ​មាន​ការ​សាទរ​ពាសពេញ​ពិភពលោក និង​ប្រតិកម្ម​ពី​រុស្ស៊ី ថា​ថ្នាំ​របស់ខ្លួន​ក៏​ពូកែ​ប្រហាក់ប្រហែលគ្នា​ដែរ​។​

​អូក​សា​ណា ដ្រាប​គី​ណា ប្រធាន​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​រុស្ស៊ី បាន​និយាយថា «​តាម​ការអង្កេត​តាមដាន​របស់​យើង វ៉ាក់សាំង​រុស្ស៊ី​Sputnik V ក៏​មាន​ប្រសិទ្ធភាព​លើ​៩០​ភាគរយ​ដែរ​។​ការលេចចេញ​វ៉ាក់សាំង​​មាន​ប្រសិទ្ធភាព​មួយទៀត​ជា​ដំណឹង​ល្អ​សំរាប់​គ្រប់គ្នា​»៕

​វ៉ាក់សាំង​Sputnik V​របស់​រុស្ស៊ី​ត្រូវបាន​អនុម័ត​ប្រើ​តាំងពី​ខែ​សីហា មុន​ការ​សាក​ពិសោធន៍​លើ​មនុស្ស​ត្រូវបាន​ធ្វើ​រួចរាល់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular