Home ព័ត៌មានជាតិ សង្គម យុវជន​ស្ម័គ្រ...

យុវជន​ស្ម័គ្រចិត្ត នៅ​ខេត្តបន្ទាយមានជ័យ បោះជំរំ ដើម្បី​អបអរ​ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ផ្សព្វផ្សាយ​ការការពារ​ជំងឺ​កូ​វីដ​១៩

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: យុវជន​ស្ម័គ្រចិត្ត នៅ​ខេត្តបន្ទាយមានជ័យ បានរៀបចំ​ពិធី​បោះជំរំ នៅ​រមណីយដ្ឋាន ម៉ា​ទីន​ស្ប៉ត (​របស់លោក​ឧកញ៉ា ហង្ស ស៊ីផា ) ភ្នំ​ខ្លា​កូន ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដើម្បី​អបអរ​ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) និង​ផ្សព្វផ្សាយ ពី​ផលប៉ះពាល់ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

​លោក សុះ រ៉ូ​ហ្សា​លី ស្ថាបនិក នៃ​យុវជន​ស្ម័គ្រចិត្ត ២-៣-៤-៥-៦-៧.. នៅ​ខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ ការជ្រើសរើស​រមណីយ​ដ្ឋា​ន ម៉ា​ទីន​ស្ព​ត បោះជំរំ នាឱកាស​នេះ ដោយសារ​វា​នៅ​ជិត កាត់បន្ថយ​ចំណាយ កាត់បន្ថយ​ចំនួន​យុវជន ដែល​ចូលរួម​ផងដែរ ហើយក៏​អំណោយផល លើ​សន្តិសុខ សេវា​ទឹក​ភ្លើង តន្ត្រី និង​ឧបករណ៍​បម្រើការ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​៤ ដល់ ៧ ខែមករា ឆ្នាំ​២០១៩ ក្រុមយុវជន​នេះ បាន​បង្កើតឡើង ហើយ​បោះជំរំ នៅ​រមណីយដ្ឋាន អាង​ត្រពាំងថ្ម ហើយ​ធ្វើដំណើរ ថ្មើរជើង កាត់​ខ្នង​អាង ភ្លឺស្រែ ផ្លូវលំ វាលស្រែ ចម្ការ កាត់​ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ទៅ​បោះជំរំ នៅ​ចម្ការ​ដំឡូង នៅក្នុង​ឃុំ​គោក​កឋិន និង​នៅ​ខ្នង​អាង នៃ​រមណីយដ្ឋាន អាង​ជើងគ្រុះ នា​ស្រុក​ថ្មពួក ក្នុង​បំណង​ផ្សព្វផ្សាយ ទេសចរណ៍ បរិស្ថាន និង​ការងារ​មនុស្សធម៌​។​

​លោក​បាន​បន្តថាៈ តែ​ឆ្នាំនេះ ក៏បាន​ធ្វើឡើង ក៏ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច ដោយសារ​ផលប៉ះពាល់ ពី​វិបត្តិ​នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ហើយ​ចូលរួម ផ្សព្វផ្សាយ ពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​នេះ ក៏ដូចជា​អបអរ​ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០) ផងដែរ​។​

​លោក​ឧកញ៉ា ហង្ស ស៊ីផា ម្ចាស់​រមណីយដ្ឋាន ម៉ា​ទីន​ស្ប៉ត បាន​ស្វាគមន៍ និង​សហការ​រៀបចំ ការបោះ​ជំរំ​លើក​នេះ នៅទីនេះ ហើយ​បាន​លើកទឹកចិត្ត អោយ​យុវជន​សកម្ម​ឡើង​ថែមទៀត លើ​ការសិក្សា​រៀនសូត្រ ការកសាង​អំពើ​ល្អ និង​ដើម្បី​ចូលរួម​ការងារ​សង្គម ការងារ​មនុស្សធម៌ ជនទីទ័លក្រ ការងារ​អន្តរាគមន៍ លើ​ការងារ​វប្ប​ធ៌ ទេសចរណ៍ ការងារ​ទប់ស្កាត់ បន្ថយ​ហានិភ័យ និង​សង្គ្រោះ​ជនរងគ្រោះ ពី​គ្រោះធម្មជាតិ រហូតដល់​ការផ្សព្វផ្សាយ ពី​រមណីយដ្ឋាន ទេសចរណ៍ បរិស្ថាន អនាម័យ និង​សុខភាព​។​

​សូមបញ្ជាក់ថា កម្មវិធី​បោះជំរំ​នោះ មាន​យុវជន មកពី​ក្រុង និង​ស្រុក​នានា នៃ​ខេត្តបន្ទាយមានជ័យ មកពី​ខេត្តសៀមរាប និង បាត់ដំបង​។ ក្នុងពេល​បោះជំរំ ក៏មាន​ការរៀបចំ​ពិសា​អាហារ​សាមគ្គី ការឆ្លើយ​សំណួរ​ល្បងប្រាជ្ញា ចំណេះដឹង​ទូទៅ់់ ការលេង​ល្បែង​ប្រជាប្រិយ៍ ការ​រាំច្រៀង​កម្សាន្ត និង​ការចែក​រង្វាន់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...