ប្រេ​ស៊ីល​បញ្ឈប់​ការសាកល្ប​ង​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ចិន ក្រោយ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប្រេ​ស៊ីល ៖ និយតករ​សុខភាពរ​បស់​ប្រេ​ស៊ីល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៩​វិច្ឆិកា​ថា ខ្លួន​បាន​ផ្អាក​ការសាកល្បង​វ៉ាក់សាំង​កូវី​ដ​១៩​ផលិត​ដោយ​ចិន​បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​​មិនល្អ​ពាក់ព័ន្ធ​នឹង​អ្នកស្ម័គ្រចិត្ត​ម្នាក់ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំងAFP រ៉យទ័រនិងដេល្លីម៉េលរបស់អង់គ្លេស។

​គុណវិបត្តិ​នៃ​វ៉ាក់សាំង CoronaVac ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​ចិន Sinovac Biotech បាន​កើត​ឡើង​នៅ​ថ្ងៃ​តែមួយ​ដែល​ក្រុមហ៊ុន​ឱសថ​យក្ស​អាម៉េរិក Pfizer និយាយ​ថា​វ៉ាក់សាំង​របស់​​ខ្លួន​បាន​បង្ហាញ​ប្រសិទ្ធភាព​លើ​៩០ ភាគរយ ដោយ​នាំ​ឱ្យ​ទីផ្សារ​ហ៊ុន​នានា​លើ​សកលលោក​ឡើងថ្លៃ និង​នាំឱ្យ​កើនឡើង​នូវ​ក្តីសង្ឃឹម​នៃ​ការបញ្ចប់​ជំងឺ​រាតត្បាត​។​

​និយត​ករប្រេ​ស៊ីល​ឈ្មោះ Anvisa បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ខ្លួន​បាន “​សម្រេចចិត្ត​បញ្ឈប់​ការសិក្សា​សាកល្បង​វ៉ាក់សាំង CoronaVac បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​អាក្រក់​ធ្ងន់ធ្ងរ​” កាលពី​ថ្ងៃទី ២៩ ខែតុលា​។​

Anvisa បាន​និយាយថា ខ្លួន​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​អ្វី​ដែល​បាន​កើតឡើង​បានទេ​ដោយសារ​តែ​បទ​ប្បញ្ញត្តិ​ឯកជន ប៉ុន្តែ​ឧបទ្ទហេតុ​បែបនោះ​គឺ​រួម​មាន​ការស្លាប់ ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ពិការភាព ការ​ចូល​ដេក​មន្ទីរពេទ្យ ពិការភាព​ពី​កំណើត​និង “​ឧបទ្ទវហេតុ​សំខាន់ៗ​ដទៃទៀត​”​។​

​ទោះយ៉ាងណា មជ្ឈមណ្ឌល​សុខភាព​សាធារណៈ ដែល​សម្របសម្រួល​ការ​សាកល្បង​វ៉ាក់សាំង​នៅ​ប្រេ​ស៊ីល គឺ វិទ្យាស្ថាន​ប៊ូ​តាន​តាន បាន​និយាយថា ខ្លួន​ពិតជា​ភ្ញាក់ផ្អើល​ចំពោះ​ការសម្រេចចិត្ត​បញ្ឈប់​នេះ​។​

​វិទ្យាស្ថាន​នេះ​កំពុង​ស៊ើបអង្កេត​យ៉ាង​លម្អិត​នូវ​អ្វី​ដែល​បាន​កើត​ឡើង​និង​កំពុង​ស្ថិត​ក្នុង​ការចាត់​ចែង​របស់​ទីភ្នាក់ងារ​និយត​ករប្រេ​ស៊ីល​ដើម្បី​ផ្តល់​ការបញ្ជាក់​ចាំបាច់​លើ​ឧបទ្ទវហេតុ​មិន​ល្អ​ណា​មួយ ដែល​ការសាកល្បង​ព្យាបាល​នេះ​បានបង្ហាញ​៕

​វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន​ឱសថ​ចិន Sinovac Biotech

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់​ស្ត្រី​ម្នាក់​ដែល​បង...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

ឥណ្ឌូនេស៊ី​រាយការណ៍​ករណី​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ក្រសួងសុខាភិបាល​បានបង្ហាញ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...

ការ​អ៊ុត​កៅស៊ូ​លើផ្លូវ​៣៤...

​ដោយៈ​ប​.​ខុន​/​ភ្នំព...