រកឃើញ​ជើង​ខ្លាំង​ពី​ការប្រកួតប្រជែង​ពានរង្វាន់​ស្វិ​ន​សិន​២០២០​ឆ្នាំ​ទី​៦

​ដោយៈ​ញ៉ែម សុផល​
​ភ្នំពេញ​៖​ហាង​ការ៉េម​សាន់​ដេស្វិ​នសិនដែលជា​ម៉ាក​ទិញ​សិទ្ធិផ្តាច់មុខ(Franchise  )  មាន​ដើមកំណើត​នៅ​សហរដ្ឋ​អាមេរិក និង​បាន​បើកទទួល​អតិថិជន​ក្នុងប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០៧​មក​នោះ ថ្មីៗ​នេះ​បានរៀបចំ​ការប្រកួត Swensen’s Excellence Award 2020 លើក​ទី​៦​។​ក្រោយ​ការប្រកួត ឥឡូវនេះ​បាន​រកឃើញ​ជើងឯក​ហើយ​។​
​ពានរង្វាន់ Swensen’s Excellence Award 2020 បាន​ទៅលើ​ក្រុម​ប្រកួត​មកពី ស្វិ​ន​សិន​សាខា​សន្ធរ​មុក​ក ឈ្នះ​លើ​វិញ្ញាសារ​ប្រកួត​ធ្វើ​ផលិតផល Product Excellence Award និង​ក្រុម​ប្រកួត​មកពី ស្វិ​ន​សិន​សាខា អ៊ី អន ម៉​ល ១ ឈ្នះ​លើ​វិញ្ញាសារ​ប្រកួត​សេវាកម្ម​អតិថិជន Customer Service Excellence Award ។​

ក្រុម​ដែល​ចូលរួម​ប្រកួត​មកពី​ហាង ស្វិ​ន សិន ទាំង​៧​ហាង ដែល​មួយក្រុមៗ​មាន​សមាជិក​៤​នាក់ មកពី​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប​និង​ខេត្តបាត់ដំបង​។​វិញ្ញាសារ​ប្រកួត​អនុលោម​តាម​ស្តង់ដា​ប្រតិបត្តិ (Standard of Operations) របស់​ម្ចាស់​ម៉ាក​Franchisor រួមមាន វិញ្ញាសារ​ធ្វើ​ការ៉េម​សាន់​ដេ​និង​ភេសជ្ជៈ វិញ្ញាសារ​បំរើ​សេវា​កម្ម​អតិថិជន និង​វិញ្ញាសារ​គ្រប់គ្រង​ចាត់ចែង​ក្នុង​ហាង ដើម្បី​ធ្វើឱ្យ​អតិថិជន​ដែល​អញ្ជើញ​មក​ញ៉ាំ ក្នុង​ហាង​ទទួលបាន​ភាព​ពេញចិត្ត​១០០%​។​

​លោក ទេព វិ​រៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ី​អេ​ហ្វ​ជី EFG (Express Food Group) បាន​មាន​ប្រសា​ស​ន៏​ថា វត្ថុបំណង​ចំបង​របស់​យើង​គឺ បង្កើត​ឱ្យបាន​បទ​ពិសោធ​ន៏​ដ៏​ល្អ​មួយ​ដក់​ក្នុង​ចិត្ត​របស់​អតិថិជន​គ្រប់ៗ​រូប​នៅពេលដែល​ពួកគាត់​អញ្ជើញ​មក​ញ៉ាំ​ក្នុង​ហាង​របស់​យើង តាមរយៈ​ការរៀបចំ​តុបតែង​ហាង​ដែល​ធ្វើឱ្យ​ពួកគាត់​ចង់​ទាញ​កា​ម៉េ​រាម​កថត​សែ​ល​ហ្វី (Selfieable) បំរើ​អាហារ​ដ៏​ស្រស់ស្អាត​ធ្វើឱ្យ​ពួកគាត់​រំភើប​រហូតដល់​ចង់​ទាញ​កា​ម៉េ​រាម​កថត​ដាក់​ក្នុង​អ៊ិន​ស្តា​ក្រាម (Instagram-able) និង ផ្តល់​សេវា​អតិថិជន​ដែល​គួរឱ្យ សរសើរ​និង​រំភើប (magic moment)​។​

​លោក ទេព វិ​រៈ ក៏បាន​បន្តទៀតថា វត្ថុបំណង​ចំបង​របស់ Swensen’s Excellence Award 2020 គឺ​ដើម្បី​ពង្រឹង និង​លើក​កំពស់​ស្តង់ដារ​ប្រតិបត្តិ​ក្នុង​ហាង​របស់​យើង​និ​មួយៗ​អោយមាន​លក្ខណៈ​ល្អប្រសើរ​ជាប្រចាំ​ដើម្បី​ធានាថា​អតិថិជន​គ្រប់ៗ​គ្នា​ទទួលបាន​ភាព​រីក​រាយ និង​សេចក្តីសុខ និង​នឹកឃើញ​រក ស្វិ​ន សិនដើម្បី​មក​ទទួ​ល​យក​សុភមង្គល​មួយ​នេះ​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​។​

​លោក ម៉ែន វិទ្យា នាយក​គ្រប់គ្រង​អាជីវកម្ម​ហាង​ការ៉េម​ស្វិ​ន​សិន​ប្រចាំ​ប្រទេស​កម្ពុជា​​​បានឱ្យដឹងថា​៖ ក្រុម​ប្រកួត​និ​មួយៗ​បានធ្វើការ​ហ្វឹកហ្វឺន ជាច្រើន​ស​ប្តា​ហ៏​ទាំងថ្ងៃទាំងយប់ នៅតាម​ហាង​របស់ខ្លួន​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​។ ក្រុម​និ​មួយៗ​ប្រកួត​រួមមាន វិញ្ញាសារ​សរសេរ បែប​ទ្រឹស្តី និង​ប្រកួត​អនុវត្ត​ន៏​ផ្ទាល់​ជាមួយ​អតិថិ​ជន ដោយ​ផ្តោតលើ ការតុបតែង​អនាម័យ​ខ្លួនប្រាណ ឯក​ស​ណ្ថា​ន កាយវិការ ការ​និយាយស្តី ឥរិយាបទ​បំរើសេវា​អតិថិជន សុវត្ថិភាព​ចំណីអាហារ ការ​ដួស​ការ៉េម​ត្រូវ​តាម​ស្តង់ដារ​ទំហំ​និង​ទំងន់​និង​ជាពិសេស​ការតុបតែង​កា​រ៉េ​ម​សាន់​ដេ​ឱ្យ​ស្រស់ស្អាត​តាម​ស្តង់ដារ​និង​ក្នុង​រយៈពេល​កំណត់​។ក្នុង​រយៈពេល​២៥​នាទីក្រុម​ប្រកួត​ដែលមាន​​​សមាជិក​៤​នាក់​នេះ​តំរូវអោយ​ប្រកួត​បំរើ​អតិថិជន​៣​ក្រុម​ដែលមាន​ចំនួន​១៥​នាក់​។ អតិថិជន​ទាំងនេះ​គឺជា​គណៈកម្មការ​វាយតំ​លៃ​។​


​ឆ្នាំ​២០២០​នេះ ជ័យជំនះ​គឺ​បាន​ទៅលើ​ក្រុម​ប្រកួត​មកពី ស្វិ​ន​សិន​សាខា អូ​ឡាំ​ព្យា ម៉​ល ដែល​ទទួលបាន​ជ័យលាភី Champion នៃ Swensen’s Excellence Award 2020. ក្រុម​ប្រកួត​មកពី ស្វិ​ន​សិន​សាខា​សន្ធរ​មុក​ក ឈ្នះ​លើ​វិញ្ញាសារ​ប្រកួត​ធ្វើ​ផលិតផល Product Excellence Award និង​ក្រុម​ប្រកួត​មកពី ស្វិ​ន​សិន​សាខា អ៊ី អន ម៉​ល ១ ឈ្នះ​លើ​វិញ្ញាសារ​ប្រកួត​សេវាកម្ម​អតិថិជន Customer Service Excellence Award ។​

​គួររំលឹកថា ក្រុមហ៊ុន​អ៊ី​អេ​ហ្វ​ជី EFG គឺជា​ក្រុមហ៊ុន​ធំ​មួយ ក្នុងប្រទេស​កម្ពុជា ទទួល​សិទ្ធ​ផ្តាច់មុខ​បើក​អាជីវកម្ម​ម្ហូបអាហារ​៦​ម៉ាក រួមមាន ដឹ ភី​ហ្សា ខម​ផេ​នី ស្វិ​ន​សិន ឌី​ឃ្យូ ដឹ​ខូ​ស​ហ្វី បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា និង គ្រី​ស្ពី​គ្រី​ម​) ដែល​បច្ចុប្បន្ន​មាន​ហាង​ទាំងអស់​ចំនួន​៧២​ហាង​។ ក្រុមហ៊ុន​អ៊ី​អេ​ហ្វ​ជី មាន​គំរោង​ពង្រីក អាជីវកម្ម​បើកហាង​បន្ថែម​ជាច្រើន​ទៀត​ក្នុង​ឆ្នាំ​២០២១​ខាង​មុននេះ​៕Ph


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...