Home ព័ត៌មានជាតិ សេដ្ឋកិច្ច ព្យុះ​ទី​២១​ប...

ព្យុះ​ទី​២១​បាន​ថយឥទ្ធិពល​ពេល​ឡើងគោក​លើ​ឆ្នេរ​វៀតណាម​

ដោយ​: ប​.​ខុន / ភ្នំពេញ​: ព្យុះ​ទី​២១(​អ៊ី​តូ​) បាន​ថយឥទ្ធិពល​មក​នៅត្រឹម​កម្រិត ជា​វិ​សម្ពាធ TD ពេល​ដើរ​មកដល់​ម្តុំ​លើ​ឆ្នេរ​ខេត្ត​ញ៉ា​ត្រាង (Nha Trang) នៃ​ប្រទេស​វៀតណាម នៅ​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ហើយ​បន្តដំណើរ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ក្នុង​កម្រិត​ជា​សម្ពាធ​ទាប Low ដោយ​ដើរកាត់​តំបន់​ខ្ពង់រាប​ភាគ​ឦសាន ស្របតាម​ជួរ​ភ្នំ​ដងរ៉ែក និង​អស់​ឥទ្ធិពល​ពេលទៅដល់​ខេត្តព្រះវិហារ​។ នេះ​បើតាម​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​។​

ផែនទី​ពី​ផ្កាយរណប​អាកាសធាតុ​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងទៀតថា ព្យុះ​អ៊ី​តូ​បាន​នាំមក​នូវ​អាកាសធាតុ​ត្រជាក់ និង​ភ្លៀង​ច្រើន​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន ខ្ពង់រាប​ភាគ​ខាងជើង​និង​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម នៅ​តំបន់​ទំនាប​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ព្យុះ​នេះ​នឹង​អស់​ឥទ្ធិពល​នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹង​ផងដែរ​ថា បន្ទាប់ពី​ព្យុះ​ទី​២១ រលាយ​ព្យុះ​ទី​២២ ឈ្មោះ​វ៉ា​ម​កូ VAMCO ដែល​កំពុង​ស្ថិតនៅ​ខាងកើត​ប្រទេស​ហ្វីលីពីន នឹង​ដើរចូល​មកដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​អាច​នឹង​ឡើងគោក​តាម​គន្លង​ព្យុះ​ទី​២១​។ ព្យុះ​ទី​២២​ដែល​ស្ថិតនៅក្នុង​កម្រិត​ជា TS កំពុង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅលើ​ប្រទេស​ហ្វីលីពីន​។ តាម​ការ​ព្យាករ​ព្យុះ​ទី​២២​ក៏មាន​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​ដែរ​។​

​លោក ខែម ភារ​ម្យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តមណ្ឌលគិរី បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០២០​ថា ភ្លៀងរលឹម​បានចាប់ផ្តើម​ធ្លាក់​មកលើ​ខេត្តមណ្ឌលគិរី​តាំងពី​ម៉ោង ៣​ទាបភ្លឺ​ថ្ងៃនេះ​(១០​វិច្ឆិកា​) រហូតមកដល់​ពេលនេះ​(​ម៉ោង​៨​ព្រឹក​)​មេឃងងឹត​គ្មាន ពន្លឺ​ថ្ងៃ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជាមួយនិង ខ្យល់​បក់​តិចៗ ធាតុអាកាស​ត្រជាក់​បាន​ចុះ​ដល់​រង្វង់​កម្រិត​១៨​អង្សា​សេ​កាល ពី ពេលព្រឹក​។​

​ប្រធាន​មន្ទីរ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា កាលពី​ថ្ងៃទី​៩​ខែវិច្ឆិកា​សី​តុ​ណ្ហ ភាព​ពេលព្រឹក​នៅក្នុងរ​ង្វ​ង់​១៩​អង្សា​សេ​។ នៅពេលនេះ​ភ្លៀងរលឹម​កម្រិត​ច្រើន​បា ន​កំពុង​បន្ត​ធ្លាក់​ជាមួយ​ផ្ទៃ​មេឃងងឹត ដោយសារ​ឥទ្ធិពល​ព្យុះ​។​

​តាម​ដងផ្លូវ​ទៅកាន់​ខេត្តមណ្ឌលគិរី​ថ្ងៃទី​១០​វិច្ឆិកា​(​ហ្វេ​ស​ប៊ុ​ក​)​

​លោក​ម៉ៅ ប៊ុនធឿន​ប្រធាន​មន្ទីរ​ធនធាន ទឹក​និង​ឧតុនិយម​ខេត្តរតនគិរី​បាន ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា​ថា ភ្លៀង​ផ្សែង​ក្រូច​បានចាប់ផ្តើម​រោយ តាំង ពី​យប់​មកដល់​ព្រឹក​មាន​កម្រិត​២​មី​លី​ម៉ែ​ត្ រហើយ​នៅតែ​បន្ត​ធ្លាក់​មកទៀត​ជា មួយ​នឹង​អាកាសធាតុ​ត្រជាក់​ចុះ​ដល់​រង្វង់​១៩​អង្សា​សេ ដែល​កាលពី​ថ្ងៃ​ម្សិល មិញ មាន​កម្រិត​ត្រឹម​២២​អង្សា​សេ​។ ផ្ទៃ មេឃ​គ្មាន​ពន្លឺ​ថ្ងៃ​និង​គ្មាន​ខ្យល់​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​ជូនដំណឹង​ស្តីពី ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​ស​ម្រា ប់​ពី​ថ្ងៃទី​១១​ដល់ទី​១៧​ខែវិច្ឆិកា​ថា​ព្យុះ​ទី ២១ ឈ្មោះ អេ​តូ ( ETAU ) បាន​នឹង​កំពុង​បន្ដដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច ។ ព្យុះ​នេះ​នឹង​ចូលដល់​លើ​ភាគខាងត្បូង​នៃ ប្រទេស​វៀតណាម និង​ភាគ​ខាងកើត របស់​ប្រទេស​កម្ពុជា​មុននឹង​ថមថយ​ឥទ្ធិ ពល​ជា​វិ​សម្ពាធ​និង​សម្ពាធ​ទាប​នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា​។

​នៅក្នុង​សេចក្តីជូនដំណឹង​ខាងលើ​បាន​សរសេរ​ទៀតថា​នៅលើ​សមុទ្រ​ខាង កើត​ប្រទេស​ហ្វីលីពីន កើត​នូវ​ព្យុះ​ទី​២២ ឈ្មោះ វ៉ា​ម​កូ ( VAMCO ) ។ តាម​ការ​ព្យាករ ព្យុះ​នេះ​នឹង​វិ​វត្ត​ខ្លួន​ជា​លំដាប់​ទៅជា​ព្យុះ​ទី​ហ្វុ​ង នៅពេល​ឆ្លង​ចូលមក ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ដំណើរ​របស់​ព្យុះ​នេះ​នឹង​ចូល​មកដល់​លើ​ភាគ​កណ្តាល​ប្រទេស​វៀតណាម នៅ ថ្ងៃទី ១៥ ខែវិច្ឆិកា​ហើយ​ថមថយ​ឥទ្ធិពល​មកជា​វិ​សម្ពាធ​ទាប​មុននឹង​ថមថយ​មកជា សម្ពាធ​ទាប​នៅលើ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មា​សីតុណ្ហភាព អប្បបរមា​មាន​ពី​២១-២៣ អង្សា​សេ សី​តុ ណ្ហ​ភាព​អតិបរមា មាន​ពី​២៨-៣០ អង្សា​សេ​។​

​នៅ​ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។​
​នៅ​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​តិច​ទៅ​មធ្យម ។​

​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២១ អង្សា​សេ​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩​អង្សា​សេ​។ នៅ​ថ្ងៃទី​១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន ។ នៅ​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​-​ខ្យល់​ក្នុង​កម្រិត​មធ្យម ។​

​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៨-៣០ អង្សា​សេ​។ នៅ​ថ្ងៃទី​១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​តិច​ទៅ​បង្គួរ​។​នៅ​ថ្ងៃទី​១៥- ១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត មធ្យម ព្រមទាំង​រលក​សមុទ្រ​អាចមាន​កម្ពស់​ខ្ពស់​ជា​បង្គួរ ។​

​អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន​និង​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ​ដែល​នឹង​អាច​កើតមាន​ជាយថាហេតុ​ណាមួយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...