ក្រុម​អង្គភាព​លូទឹក មាន​ខោអាវ​ការពារ​មេរោគ នៅពេល​ចុះ​បូម​បង្គន់ នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ដើម្បី​ការពារ​សុវត្ថិភាព​សុខភាព និង​ការពារ​ពារ​ឆ្លង ជំងឺ​កូ​វីដ ១៩ នោះ ក្រុមការងារ​អង្គភាព​លូទឹក បូមទឹក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានទទួល​ខោអាវ ពី​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ សម្រាប់​ស្លៀកពាក់ ការពារ​ការឆ្លង​រោគ នៅពេល​បំពេញការងារ បូម​លូ​បង្គន់ នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​។​

​ជាក់ស្ដែង កាលពី​ថ្ងៃទី​៩ វិច្ឆិកា កន្លងទៅនេះ ក្រុម​អង្គភាព​លូទឹក បូមទឹក​មួយក្រុម បាន​ស្លៀក ពាក់​ខោអាវ ការពារ​រោគ​នេះ បានចេញ​ទៅ​បូ​មលូ​បង្គន់ នៅ​អនុវិទ្យាល័យ​ពោធិចិនតុង កន្លែង ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​សំអាត​អនាម័យ ឱ្យបាន​ល្អ និង​ចៀសវាង​ស្ទះ​បង្គន់ ជូន​បងប្អូន​ដែល​មក ស្នាក់នៅ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក កន្លងមក ក៏ដូចជា​កាលពី​ថ្មីៗ​នេះ​។ កន្លងមក ក្រុម​បូម​លូ ក៏​ធ្លាប់ មក​បូម​ម្ដង​ហើយ​ដែរ និង​បាន​ទៅ​បូម នៅ​កន្លែង​ច​ត្តា​ឡី​ស័ក នៅ​បន្ទាយ​ទាហាន ក្នុង​អាកាស យានដ្ឋាន​យោធា ទៀតផង តែ​កាលណោះ មិនទាន់មាន​សម្លៀកបំពាក់ សម្រាប់​ការពារ ដូច​ពេលនេះ​ទេ​។​

​មន្ត្រី បានឱ្យដឹងថាៈ ខោអាវ ដែល​ពាក់​ការពារ​ខ្លួន​នោះ ពាក់​ទៅ​ត្រជាក់ មិន​ក្ដៅ​ទេ ហើយ​ក្រោយ ពាក់​រួច ចេញពី​កន្លែង​បូម​លូ​នោះ បាន​យក​ខោអាវ​នេះ ទៅ​ដុតចោល​ទាំងអស់​មិន​ទុក​ពាក់​ម្ដង ទៀត​ទេ​។ ជាមួយគ្នា​នោះ នៅមុន​ពេលចេញ​មក​បូ​មលូ​បង្គន់ នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​ម្ដងៗ រថយន្ត​ត្រូវ​បាញ់ថ្នាំ និង​បាញ់​អាកុល ហើយ​បូម​រួច លាង និង​បាញ់ថ្នាំ​ម្ដងទៀត​៕PC

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ក្រសួងសុខាភិបាលរកឃើញ​ករណ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

​យក​សំណាក​ចំនួន ៣៦ នាក់ ដ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​...

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ...