ម្រេច​កំពត រក្សា​តម្លៃ​ដដែល តែ​ការនាំចេញ មានការ​ថយចុះ​

​ដោយៈ ពៅ​និមល / ភ្នំពេញៈ លោក​ប្រធាន​សមាគម​ម្រេច​កំពត នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​ប្រាប់​ឱ្យដឹងថាៈ គិត​ត្រឹម​ឆ្នាំ​២០២០​នេះ តម្លៃ​ម្រេច​កំពត ដែលជា​ម៉ាក​ទំនិញ សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុជា នៅតែ​រក្សា​ថ្លៃ​ដដែល ប៉ុន្តែ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ បែរជា​មានការ​ថយចុះ ប្រមាណ ២០ តោន ប្រៀបធៀប​នឹង​ឆ្នាំ កន្លងទៅ ដោយសារ​គ្មាន​ទីផ្សារ​ទេសចរណ៍ និង​ការ​រាតត្បាត ពី​មេរោគ​កូ​វីដ​១៩​។​

​ប្រាប់​រស្មី​កម្ពុជា តាម​ប្រព័ន្ធ​ទូរស័ព្ទ លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត បានលើកឡើង​ថាៈ គិត​ចាប់ពី​ឆ្នាំ​២០០៨ រហូតមកដល់​ឆ្នាំ​២០១៩ ការនាំចេញ​ម្រេច​កំពត មានការ​កើនឡើង រហូត​ក្នុង​រង្វង់ ៧០ តោន បើ​យើង​មាន​ទីផ្សារ​ទេសចរណ៍ ដូច​រៀងរាល់ឆ្នាំ ប៉ុន្តែ​ឆ្នាំនេះ ដោយសារ​ការរីក​រាល​ដាល នៃ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​ថយចុះ​ទៅវិញ​។​

ម្រេច​កំពត រក្សា​តម្លៃ​ដដែល តែ​ការនាំចេញ មានការ​ថយចុះ​

​លោក​បាន​បញ្ជាក់ថាៈ ” បើ​រាល់​ឆ្នាំ ខែ​នឹង​វា​ចូល​ជុំវិញ ៧០ តោន ៦៨-៦៩ តោន ប៉ុន្តែ​ឥឡូវ​ឆ្នាំនេះ យើង​អត់​មាន​ទីផ្សារ​ទេសចរណ៍ បើ​យើង​មាន​ទីផ្សារ​ទេសចរណ៍ រាល់​ឆ្នាំ វា​មាន ៣០ ភាគរយ បាត់​ហើយ គ្រាន់តែ​ក្នុង​ទីផ្សារ​ទេសចរណ៍ ក្នុងស្រុក សម្រាប់​សៀមរាប ភ្នំពេញ កំពង់សោម កំពត កែប​នឹង ហើយ​ដល់​ឥឡូវ អត់​ទេសចរណ៍ មានតែ​ការនាំចេញ​អីចឹង តែ​យើង​នៅតែ​សង្ឃឹម ព្រោះ​យើង​មាន​ក្រុមហ៊ុន ដែល​នាំចេញ​ច្រើនៗ កំពុងតែ​រៀបចំ ជាមួយ​យើង ដើម្បី​ត្រៀម​នាំចេញ​២០២១​។ ឥឡូវ​យើង មាន​ក្រុមហ៊ុន​ថ្មី​មួយទៀត មកពី​ប្រទេស​ឆែក ដែល​គាត់​ទើប​ជា​សមាជិក ២ ឆ្នាំ គាត់​ដំបូង​ទិញ ២០០ គីឡូ ៣០០​គីឡូ ៥០០​គីឡូ ដល់​ឥឡូវ​ទិញ​ចូល ក្នុង​ទំហំ​តោន គ្រាន់តែ​ប៉ុន្មាន​ថ្ងៃ​មុននេះ ឈានចូល​ចំនួន ២ តោន ” ។​

​ដោយឡែក ទាក់ទង​នឹង​តម្លៃ​ម្រេច​វិញ លោក​ប្រធាន​សមាគម បានឱ្យដឹងថាៈ ចំពោះ​ម្រេច​កំពត ដែល​នាំ​ចេញទៅ​ទីផ្សារ​ក្រៅ​ស្រុក ពិសេស​ខាង​ប៉ែក​អឺរ៉ុប មានតម្លៃ​ខ្ពស់​ដដែល ដូចជា​សម្រាប់​ម្រេចខ្មៅ ថ្លៃ ១៥ ដុល្លារ ក្នុង​មួយ​គីឡូ ខណៈ​ម្រេច​ក្រហម លក់​តម្លៃ ២៥ ដុល្លារ និង ២៨ ដុល្លារ សម្រាប់​ម្រេចស ក្នុង​មួយ​គីឡូក្រាម​។ យ៉ាងណាមិញ លោក​សង្ឃឹមថា នៅពេលដែល​ជំងឺ​កូ​វីដ ១៩ ចប់ នោះ​តម្រូវការ​ម្រេច នឹង​វិល​មករក​ភាពប្រក្រតី​វិញ ដែល​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ សមាគម ធ្លាប់បាន​លើកឡើង ពី​ផែនការ​នាំចេញ​ម្រេច ទៅកាន់​ទីផ្សារ មួយចំនួន​ផ្សេងទៀត ដូចជា ហុងកុង តៃវ៉ាន់ និង​កូរ៉េខាងត្បូង ជាដើម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជនសង្ស័យ បួន​នាក់ ពាក់ព័ន...

ដោយៈ គ្រញូង​/​ប៉ៃលិនៈ នគរ...

អតីត​ប្រធានាធិបតី​អាម៉េរិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បង្ក្រាបទូកនេសាទជនជាតិវៀត...

ដោយ:សុខុម/ស្ទឹងត្រែង:...

កូរ៉េខាងត្បូង​ទិញ​វ៉ាក់សា...

​ប្រែ​សម្រួលៈ​វាសនា​/​សេ​...