Home ព័ត៌មានជាតិ អប់រំ ក្រសួង​អប់រំ​...

ក្រសួង​អប់រំ​ប្រាប់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣​វិច្ឆិកា វាយតម្លៃ​លើ​លទ្ធភាព​ផ្អាក​ការសិក្សា​១៤​ថ្ងៃ

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ដើម្បី​ចៀសវាង​ក៏ដូចជា​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង​សាលារៀន និង​ការរីក​រាលដាល​ក្នុង​សហគមន៍​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​៣​ខែវិច្ឆិកា​ក្រសួង​អប់រំ​បាន​ប្រាប់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ត្រូវ​ស្នើសុំ​យោបល់​ពី​អាជ្ញាធរខេត្ត និង​វាយតម្លៃ​លើ​លទ្ធភាព​ផ្អាក ការសិក្សា​១៤​ថ្ងៃ និង​ត្រូវ​រាយការណ៍​មក​ក្រសួង​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​នៅ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានធ្វើការ ណែនាំ​ដូចខាងក្រោម​៖១)​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅកាន់​អាជ្ញាធរខេត្ត​អំពី​វត្ត​មាននៃ​ការជួប​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​របស់​បុគ្គលិក​អប់រំ​ឬ​សិស្សានុសិស្ស​ជាមួយ​បុគ្គល​ដែល​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​៣​ខែវិច្ឆិកា​ពេលដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​២)​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​បូកសរុប របាយការណ៍​ស្តីពី​ចំនួន​បុគ្គលិក​អប់រំ​ឬ​សិស្សានុសិស្ស​ដែល​សង្ស័យថា​បាន​ចូលរួម​ប្រជុំ​ឬ​ប្រាស្រ័យ​ទាក់ទង​។​៣)​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​ស្នើសុំ​យោបល់​ពី​អាជ្ញាធរខេត្ត និង​វាយតម្លៃ លើ​លទ្ធភាព​ផ្អាក​ក​ការសិក្សា​១៤​ថ្ងៃ​និង​ត្រូវ​រាយការណ៍​មក​ក្រសួង​។​៤)​បុគ្គលិក​អប់រំ​ដែលមាន ការប៉ះពាល់​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ​អាជ្ញាធរ​អប់រំ​តាម​លំដាប់ថ្នាក់​និង​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​បំផុត​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពួក​អ្នក​ប្រឆាំង​តវ៉ា​ថៃ ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

រថយន្ត​ក្រឡាប់ ពេល​ចុះ​ចំ...

ដោយៈ ស​រិ​ទ្ធ / កោះកុងៈ រ...

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...