Home ព័ត៌មានជាតិ សង្គម មន្ត្រីនគរបាល...

មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ចំនួន​១០០​នាក់​ទទួល​ការ​បំប៉ន​ជំនាញ​

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​សាលប្រជុំ​ធំ នៃ​ស្នង​ការន​គា​បាល​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០២០ ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត បាត់ដំបង មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ចំនួន​១០០​នាក់ ទទួល​បានការ​បំប៉ន​ជំនាញ​បច្ចេកទេស​ចរាចរណ៍​ផ្លូវគោក​បន្ថែមទៀត ដោយមាន​គ្រូ​ឧទ្ទេសនាម​អញ្ជើញ​មកពី​នាយកដ្ឋាន​ជំនាញ​។​

​ក្នុង​ពិធី​បើក​វគ្គ​នាពេលនោះ មាន​លោក​វរសេនីយ៍ ឯក ប៉ូវ វណ្ណឌី ស្នងការរង​ផែន​ការងារ​នគរបាល​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​និង​លោក​វរសេនីយ៍ឯក សាយ សំអាត នាយការិយាល័យ​នីតិវិធី នៃ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular