Home ព័ត៌មានជាតិ សង្គម ទប់ស្កាត់​កូ​...

ទប់ស្កាត់​កូ​វីដ​១៩៖ អាជ្ញាធរ​នឹង​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង​ហាង​ផ្សេងៗ​ដែលមាន​មនុស្ស​ជួបជុំ​ច្រើន​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អនុវត្តតាម​ការណែនាំ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​យកចិត្តទុកដាក់​តាមដាន​មើល មិនឱ្យ​មានដំណើរ​ការ​នៃ​អាជីវកម្ម ក្លឹប​កំសាន្ត និង​ខារ៉ាអូខេ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​កាលពី​យប់​ថ្ងៃទី​៩​វិច្ឆិកា​នេះ​។​

​ក្នុងពេល​ចុះ​ពិនិត្យ​នោះ ក្រុមការងារ​បាន​ពង្រឹង​យន្ត​ការចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ ដល់​ក្លឹប​កំសាន្ត​នានា​ទីតាំង​ហាង​ស្តីពី​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ និង​វិធាន​ការការពារ និង​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង​ហាង​ផ្សេងៗ ដែលមាន​មនុស្ស​ជួបជុំ​ច្រើន ហើយ​ខ្វះ​វិធា​ការការពារ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងនោះដែរ ក្រុមការងារ​បាន​អំពាវ​ផង​ណែនាំ​ផង​ដល់​ម្ចាស់​ហាង​ម្ចាស់​ក្លឹប​កំសាន្ត​នានា ហាង​ខារ៉ាអូខេ​ជាដើម ត្រូវ​យកចិត្តទុកដាក់​ចំពោះ​វិធាន​ការពារ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយ​សុំឱ្យ​ដាក់​អាកុល​បាញ់ និង​ជែ​ល​លាងដៃ​នៅតាម​តុ និង​កន្លែង​អង្គុយ​ឱ្យបាន​ត្រឹមត្រូវ​បើ​អត់​អនុវត្តតាម​ការណែនាំ​ទេ​នឹង​ផ្អាក​ភ្លាម​តែម្ដង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

រដ្ឋបាល​ខណ្ឌ​កំបូល ត្រួតព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...