Home ព័ត៌មានជាតិ សេដ្ឋកិច្ច ឧបករណ៍​ព្រោះស...

ឧបករណ៍​ព្រោះស្រូវ​កែច្នៃ ក្នុងស្រុក អាច​ត្រូវ​ដាក់ឈ្មោះ​ម៉ា​កថា ” អង្គរ “

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ឧបករណ៍​ព្រោះស្រូវ​កែច្នៃ ផលិត​ក្នុងស្រុក​របស់​សមាគម កសិកម្ម​ឈ្លាសវៃ (Agri Smart Cambodia ) អាច​ត្រូវ​ដាក់ឈ្មោះ ម៉ា​កថា ” អង្គរ ” ដោយ​ម្ចាស់ និង​អ្នក​ប្រសិទ្ធ​នាម​ថា ការយក​ឈ្មោះ ប្រាសាទ​បូរាណ កុំអោយ​មាន​ដាក់​តែ​លើ​យីហោ ស្រា​បៀរ ឬអ្វី​ផ្សេង​នោះ​។

​ប្រធាន​សមាគម​នេះ បានទទួល​ស្វាគមន៍ និង​ណែនាំ​ពី​ផលិតផល​កៃ​ច្នៃ គ្រឿងយន្ត​កសិកម្ម របស់ខ្លួន ទៅកាន់​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ាំ​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេ​មរ ភូមិន្ទ មេ​បញ្ជ​ការ​កងទ័ពជើងគោក តំណាង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ពេល​ចាក​ចេញពី​ពិធី នៃ​ការចែក​ស្រូវពូជ អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នា​ផ្សារ​បូរី​ជ័យ​ទី​២ ភូមិ​ចម្ការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ។​

​លោក​តំណាង​សមាគម បាន​ជម្រាប​ថា លោក​បាន​សិក្សា បច្ចេកទេស​ជាន់ខ្ពស់ នៅ​បរទេស រួមទាំង សហរដ្ឋអាមេរិក​ផង តែ​គ្មាន​ចំណេះ​ជំនាញ និស្ស័យ​ជា អ្នកនយោបាយ​ទេ ។ ហេតុនេះ ពេល​មក​ប្រទេស​វិញ ក៏បាន​បង្កើត​ក្រុម ជា​អ្នក​កែច្នៃ​ផលិត ឧបករណ៍​ព្រោះស្រូវ ” អ៊ី​ឡាយ ” ដែលជា​ស្នាដៃ​កូន​ខ្មែរ ហើយ​សូម​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​គាំទ្រ ស្នាដៃ​កូន​ខ្មែរ ។ ការគាំទ្រ​នេះ បានអោយ​កូន​ខ្មែរ មួយចំនួន មានការ​ងារ​ធ្វើ អា​ចរក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ និង​ទិញ​សម្ភារ​សម្រាប់​កូនចៅ​សិក្សា ផង ។ លុះដល់​ចំពោះមុខ បុត្រា​ច្បង របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី តំណាង​សមាគម បាន​ស្នើសុំ​អនុសាសន៍​ថា តើ​ឧបករណ៍​នេះ គួរ​ដាក់ឈ្មោះ​អី អោយ​សក្តិសម និង​ពិ​រោះ ។​

​ជាការ​ឆ្លើយតប អោយ​ដូច​ការចង់បាន របស់​ម្ចាស់​សមាគម លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសា​សាន៍​ថាៈ ” អាចដាក់​ឈ្មោះថា អង្គរ ។ គឺ​កុំ​អោយឈ្មោះ អង្គរ និង​ប្រាសាទ​នានា មានតែ​ឈ្មោះ ស្រា​បៀរ ។ ចឹ​ង​ដាក់​ស្មើ​ឈ្មោះ អង្គរ ដាក់​ប្រសិទ្ធ​នាម អោយ​ឩ​បក​រណ៍​ព្រោះស្រូវ​នោះ​ទៅ ។ សូម​អរគុណ​ណាស់ ដែល​សមាគម បាន​ប្រឹងប្រែង​កែច្នៃ ” ។​

​សូមបញ្ជាក់ថា ក្នុង​កម្មវិធី​កសិកម្ម ពិសេស​ទាក់ទិន​នឹង​ស្រូវ ក្នុង​មួយ​យេៈ​ចុង​ក្រោយនេះ គេ​ឧស្សាហ៍​ឃើញ សមាគម​នេះ យក​ឧបករណ៍​ព្រោះស្រូវ​នេះ មក​ដាក់​បង្ហាញ ពិព័រណ៍ និង​ផ្សព្វផ្សាយ​លក់ ។ ឧបករណ៍​ព្រោះស្រូវ​នេះ នៅ​បរទេស រួមទាំង​នៅ​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ឧស្សាហកម្ម សិប្បកម្ម​ល្បឺៗ បាន​ផលិត និង​ប្រើប្រាស់​យូរ​មកហើយ ។ ឯ​នៅ​កម្ពុជា ក៏មាន​សិប្បករ​ជាច្រើន់ គេ​បាន​កែច្នៃ​ផលិត ឧបករន៍​ព្រោះស្រូវ​នេះហើយ​គេ​បញ្ជា​ទិញ​ទៅ ប្រើប្រាស់ និង​បាន​ប្រសិទ្ធ​ផល​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...