ធនាគារ ហ្វី​លី​ព រៀបចំ​កម្មវិធី​សប្បុរសធម៌​ជួយ​ដល់​មណ្ឌល​សុខភាព​ក្នុង​រដូវ​កាល កូ​វីដ​-១៩

ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ​៖ ធនាគារ ហ្វី​លី​ព ដែលជា​ធនាគារពាណិជ្ជ​មួយ​មាន​សាខា​ច្រើនជាងគេ​នៅ​កម្ពុជា បានរួម​គ្នា​ជាមួយ​បុគ្គលិក​របស់ខ្លួនរៀបចំ​កម្មវិធី​ សប្បុរសធម៌​មួយ​មាន​ឈ្មោះថា “​យុទ្ធនាការ ១+២ ជួយ​ដល់​មណ្ឌល​សុខភាព​ក្នុង​រដូវ​កាល​កូ​វីដ​-១៩” ដើម្បី​រួមចំណែក​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​ក្នុង​សហ គមន៍​ក្នុង​ភូមិភាគ​ប្រតិបត្តិកា​រ​ចំនួន​១០​របស់​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា ។​

​ពិធី​ប្រគល់​សម្ភារ​សប្បុរសធម៌​នេះ បានត្រូវប្រារព្ធ​ឡើង​ព្រមៗ​គ្នា​នៅ​ថ្ងៃ​តែមួយ​គឺ​ថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ តាម​មណ្ឌល​សុខភាព​ទាំង​១០​ដែល​បានជ្រើសរើស ហើយ​មាន​អតិថិជន និង ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​ទទួលបាន​សេវាកម្ម​ពី​មណ្ឌល​ទាំងនោះ ចូលរួម​ជា​តំណាង​ទទួលយក​ជំនួយ​សប្បុរសធម៌​នេះ​។​សម្ភារ​ដែល​បរិច្ចាគ​ដល់​មណ្ឌល​សុខភាព​ទាំង​១០​រួមមាន ម៉ាស​ការពារ​ចំនួន​៥០០​ប្រអប់ សាប៊ូ​លាងដៃ​ចំណុះ​៥០០​មី​លី​លីត្រ ចំនួន​១៦៨០ ដប និង ជែ​ល​លាងដៃ​ចំណុះ​៥០០​មី​លី​លីត្រ​ចំនួន​១៨០០​ដប​។​

​លោក ចាន់ ម៉ាច អគ្គនាយក​ធនាគារហ្វី​លី​ព មានប្រសាសន៍ថា “​ការផ្តល់​អត្ថ​ប្រ​យោ​ជន៍​ដល់​សហគមន៍​ជា​ចំនុច​ចម្បង​មួយ ក្នុង​ចក្ខុវិស័យ​របស់​ធនាគា​រ ហ្វី​លី​ព​។ យើង​មិនអាច​ព្រងើយកន្តើយ​បានឡើយ​នៅពេលដែល​សហគមន៍រ​បស់​យើង​ជួប​ការលំបាក​។ យើង​សង្ឃឹមថា ជំនួយ​នេះ​នឹង​អាចជួយ​ដល់​សហគមន៍​ក្នុង​តំបន់​ប្រតិ​បត្តិ​របស់​ធនាគារ​កា​រពារ​បាន​មួយកម្រិត​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ នៅក្នុង​សហគមន៍​របស់​យើង​” ។

លោក​បាន​បន្តទៀតថា “​សម្ភារ​ដែល​បាន​បរិច្ចាគ​នេះ គឺ​បានមកពី​សាច់ប្រាក់​ដែល​បាន​បរិច្ចាគ​ដោយ​បុគ្គលិក​របស់​ក្រុមហ៊ុន​ទាំង​៣​របស់​ក្រុមហ៊ុន ​Phillip Capital (​រួមមាន​ធនាគារ ហ្វី​លី​ព ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ហ្វី​លី​ពនិង​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត ហ្វី​លី​ព​) និង ដាក់​បន្ថែម​២​ដងដោយ​ធនាគារ ហ្វី​លី​ព​លើ​សាច់ប្រាក់​ដែល​បាន​បរិច្ចាគ​។​កិច្ចការ​សប្បុ​ធម៌​នេះ​មិន​ត្រឹមតែ​ជា​កិច្ចការ​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ ហ្វី​លី​ព ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​លើកទឹកចិត្ត​ដល់​ការរួមចំណែក​ក្នុង​ការជួយ​ដល់​សង្គម​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់ៗ​”​។​

​មណ្ឌល​សុខភាព​ចំនួន​១០​ត្រូវបាន​ជ្រើសរើស​ជាទី​កន្លែង​បរិច្ចាគ ក្នុងចំណោម​ខេត្ត​ក្រុង​ទាំង​២០​ក្នុង​តំបន់​ប្រតិបត្តិ​របស់​ធនាគារ​ហ្វី​លី​ព​រួមមានមណ្ឌល​សុខភាព​ស្វាយ​​​ប្រទាល​ក្នុង​ខេត្តកណ្តាល​មណ្ឌល​សុខភាព​វិហារ​លួង​ក្នុង​ខេត្ត​ត្បូងឃ្មុំ មណ្ឌល​សុខ​ភាព​ត្រាងនិង​មណ្ឌល​សុខភាព​ស្វាយប៉ោ​ក្នុង​ខេត្តបាត់ដំបងមណ្ឌល​សុខភាព​មណ្ឌ​ល​១​ក្នុង​ខេត្តសៀមរាប មណ្ឌល​សុខភាព​ភ្នំ​ដិ​ន​ក្នុង​ខេត្តតាកែវ មណ្ឌល​សុខ​ភាព​ព្រៃ​ខ្មែរ​ក្នុង​ខេត្តកំពង់ឆ្នាំងមណ្ឌល​សុខភាព​បឹង​កុក​ក្នុង​ខេត្តកំពង់ចាមមណ្ឌល​សុខ​ភាព​អូរឫស្សី​១​ក្នុង​ខេត្តក្រចេះ មណ្ឌល​សុខភាព​បាវិត​ក្នុង​ខេត្តស្វាយរៀង ៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular