Home ព័ត៌មានជាតិ សន្តិសុខ បើក​ម៉ូតូ​លឿន...

បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់​

ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ យុវជន​ម្នា​ក់បាន​បាត់បង់​ជីវិត​ភ្លាមៗ​និង​ម្នាក់ទៀត​រងរបួស បន្ទាប់ពី​បើក​ម៉ូតូ​លឿន រួច​ជ្រុល បុក​រថយន្ត​ធំ​ដឹក​ឥដ្ឋ​ពីក្រោយ​ពេញទំហឹង​កាលពី​ម៉ោងជាង ៤​ល្ងាច់​ថ្ងៃទី​១០​ខែវិច្ឆិកា​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។​ចំណែក​អ្នក​បើកឡាន​ត្រូវបាន​ឃាត់ខ្លួន​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ ដំបូង​មាន​ឡានធំ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-4542 បើក​ដោយ​បុរស​(​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​) ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ពេលមកដល់​ត្រង់ចំណុច​កើតហេតុ ក៏៏​មាន​ម៉ូតូ​ហុងដា​ពណ៌​ខ្មៅ​ពាក់​ផ្លាក​ក​លេខ​ភ្នំពេញ​1GY-0799 បើកបរ​ក្នុង​ល្បឿន​លឿន​ទិសដៅ​ស្របគ្នា​បាន​ជ្រុល​ទៅបុក​រថយន្ត​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​ឈ្មោះ គឹម ដេវីត អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាក់​ខែង​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វា បាន​ស្លាប់​ភ្លាមៗ​។​ចំណែក អ្នកជិះ​ពីក្រោយ​ឈ្មោះ​ឈាន មករា របួសស្រាល​។
​ប៉ូលិស​កំពុង​ចាត់​ក​ការ​ករណីនេះ​តាម​នីតិវិធី​៕សរន

បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់​

បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់​

រូបថតៈបើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular