Home ព័ត៌មានអន្តរជាតិ អ្នកកាសែត​ហ្វ...

អ្នកកាសែត​ហ្វីលីពីន​ត្រូវបាន​បាញ់សម្លាប់ ក្រោយ​រួច​ខ្លួន​ពី​ការបាញ់ប្រហារ​មុន​

​ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖ ​អ្នកកាសែត​ហ្វីលីពីន​ម្នាក់ ដែល​បាន​នៅ​មាន​ជីវិត​ពី​ការប៉ង​ធ្វើឃាត​កាលពី​លើក​មុន​ដោយសារ​តែ​ធ្វើ​ពុត​ជា​ស្លាប់់ ឥឡូវ​ត្រូវបាន​បាញ់សម្លាប់​នៅផ្ទះ​របស់​លោក​កាលពី​ថ្ងៃ​​អង្គារ​ទី​១០​វិច្ឆិកា ។​

​លោក វៀ​ហ្គី​លី​អូ ម៉ា​ហ្កា​ណេ​ស អាយុ​៦២​ឆ្នាំ ដែល​ធ្វើ​ជា​អ្នក​អត្ថាធិប្បាយ​សំរាប់​ស្ថានីយ​វិទ្យុ​DWPR​ក្នុង​ខេត្ត​ប៉ាន់​ហ្កា​ស៊ីណាន ត្រូវ​បាញ់​៦​គ្រាប់​ពី​ខ្មាន់កាំភ្លើង​ដែល​ជិះ​ម៉ូតូ​។​គាត់​បាន​ស្លាប់​ភ្លាម​។​

​សហភាព​អ្នកកាសែត​ជាតិ​ហ្វីលីពីន បាន​ថ្កោលទោស​ឃាតកម្ម​នេះ ដែល​ជា​ឃាតកម្ម​ទី​១៨​លើ​អ្នកកាសែត​ចាប់តាំងពី​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ចូលកាន់​តំណែង​នៅ​ឆ្នាំ​២០១៦​។​ក្រុម​នេះ​បាន​និយាយ​​ថា «​ការស្លាប់​របស់​លោក​ជាការ​បង្ហាញ​អំពី​ការ​អួតអាង​គ្មាន​បាន​ការ​របស់​រដ្ឋាភិបាល ដែល​ថា​សេរីភាព​សារព័ត៌មាន​នៅ​មាន​ជីវិត និង​ថែម​ទាំង​ល្អ​នៅ​ហ្វីលីពីន​»​។​

​ក្នុងពេល​ជាមួយគ្នា ប៉ូលិស​បាន​និយាយថា ហេតុផល​នៃ​ការសម្លាប់​នេះ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​សូមបញ្ជាក់​ថា​លោក ម៉ា​ហ្កា​ណេ​ស បាន​រួច​ជីវិត​ក្នុង​ការបាញ់ប្រហារ​កាល​ពី​ឆ្នាំ​២០១៦ ដោយសារ​តែ​ធ្វើ​ពុត​ជា​ស្លាប់ ហើយ​លិខិត​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​សរសេរ​ថា​« អញ​ជា​អ្នក​ជួញដូរ​ថ្នាំញៀន កុំ​​ដេញជើង​អញ​»​។​

​សូមបញ្ជាក់​ថា ហ្វីលីពីន ជា​ប្រទេស​គ្រោះថ្នាក់​បំផុត​មួយ​នៅក្នុង​លោក​សំរាប់​អ្នកកាសែត ហើយ​ការសម្លាប់​ភាគច្រើន​រក​ឃាតករ​មិន​ឃើញ​ទេ​៕

​លោក វៀ​ហ្គី​លី​អូ ម៉ា​ហ្កា​ណេ​ស ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​សំរាប់​ស្ថានីយ​វិទ្យ​DWPR​នៅ​ហ្វីលីពីន​ខាងជើង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...