Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន ទម្ងន់​ជាង ៦ គីឡូក្រាម មក​តុលាការ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ជួញដូរ​គ្រឿងញៀន ទម្ងន់​ជាង ៦ គីឡូក្រាម បាន​ត្រូវ​សមត្ថកិច្ច នគរបាល មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជូនមក​តុលាការ នៅ​រសៀល ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ជនសង្ស័យ ឈ្មោះ ស្រ៊ា​ន គឹម​ស្រួច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​ត្រូវ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ៩​និង​៤០​នាទី​យប់ នៅ​ចំណុច បន្ទប់​ផ្ទះជួល​លេខ​៦ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ប្រតិបត្តិការ​នេះ មាន​កម្លាំង​ជំនាញ (​ក​១១) របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​បាន​រឹបអូស​យក​វត្ថុតាង ជា​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៦ គីឡូ ២០២ ក្រាម និង​ជញ្ជីង​ថ្លឹង ១ គ្រឿង ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular