ដោយៈជាសីហៈ/ភ្នំំពេញៈក្រសួងទេសចរណ៍នៅរសៀលថ្ងៃនេះបានចេញនូវសេចក្តីជូនដំណឹងក្រើនរំលឹកដល់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
តាមរយៈផេកផ្លូវការនៅរសៀលថ្ងៃទី១០ខែវិច្ឆិកានេះក្រសួងទេសចរណ៍បានធ្វើការក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញនិងបណ្ដាខេត្តត្រូវយកចិត្តទុកដាក់អនុវត្តនិងត្រូវរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួននិងប្រកបដោយស្មារតីទទួលខុសត្រូវដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្ន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ក្នុងដំណាក់កាល កូវីឌ-១៩ តាមប្រព័ន្ធ Telgram Bot ។ជាពិសេសត្រូវកត់ត្រាវត្តមាននៃការស្នាក់នៅ ការចូលរួមប្រើប្រាស់សេវាកម្មនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នីមួយៗ។ ការចុះឈ្មោះភ្ញៀវនេះអាចប្រើប្រាស់តាមប្រព័ន្ធ Telegram Bot ដើម្បីជាជំនួយដល់ការតាមដានក្នុងការឆ្លងជម្ងឺកូវីដ-១៩ជាយថាហេតុ។
គួររំលឹកថាយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១០ខែវិច្ឆិកានេះបានឲ្យដឹងថាគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ខែវិច្ឆិកាក្រសួងសុខាភិបាលបានជូនព័ត៌មានស្តីពីការព្យាបាលអ្នកជំងឺកូវីដ១៩នៅទូទាំងប្រទេសបានជាសះស្បើយសរុបចំនួន២៨៨នាក់(ស្មើនឹង៩៦,០០%) និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន៣នាក់និងមិនមានករណីជាសះស្បើយ នោះទេ។ អ្នកជំំងឺកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន១២នាក់។ ចំណែកអ្នកស្លាប់ពុំមានឡើយ៕ សរន