ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ រដ្ឋបាលត្រាំបានទាញទម្លាក់ការផ្ទេរតំណែងប្រធានាធិបតីទៅក្នុងភាពច្របូកច្របល់កាលពីថ្ងៃចន្ទ (៩ វិច្ឆិកា) ខណៈអគ្គរដ្ឋអាជ្ញាលោក វីលលៀម បា ផ្តល់សិទ្ធិអំណាចដល់ក្រសួងយុត្តិធម៌ដើម្បីធ្វើការស៊ើបអង្កេតលើការចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោតហើយលោកប្រធានាធិបតីដូណាល់ត្រាំបានបណ្តេញប្រមុខមន្ទីរបញ្ចកោណនិងរារាំងមន្ត្រីរដ្ឋាភិបាលមិនឱ្យសហការជាមួយក្រុមរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន។
ទោះបីជាមានភស្តុតាងតិចតួចនៃការក្លែងបន្លំក៏ដោយក៏លោកបានៅតែចុះហត្ថលេខាលើការស៊ើបអង្កេតអំពីការអះអាងខ្វះអំណះអំណាងដដែលៗដោយលោកត្រាំក្នុងពេលលោកបៃដិនចាប់ផ្តើមប្រមូលផ្តុំពួកអ្នកជំនាញដើម្បីប្រឈមមុខដោះស្រាយនឹងជំងឺរាតត្បាត។
ទីភ្នាក់ងារសហព័ន្ធដែលត្រូវផ្តល់ភ្លើងខៀវដើម្បីចាប់ផ្តើមការផ្ទេរអំណាច ត្រូវបានរារាំងមិនឱ្យចាត់វិធានការបែបនោះទេ។ហើយសេតវិមានបានបន្តធ្វើការបង្ក្រាបលើអ្នកដែលត្រូវបានចាត់ទុកថាគ្មានភាពស្មោះត្រង់គ្រប់គ្រាន់ ខណៈដែលលោកត្រាំនៅតែបន្តបដិសេធមិនទទួលស្គាល់លទ្ធផលឆ្នោត។
ក្រុមសាធារណរដ្ឋជាន់ខ្ពស់ភាគច្រើនបានបដិសេធមិនដាក់សម្ពាធលើលោកត្រាំឱ្យទទួលស្គាល់ការចាញ់ឆ្នោតនោះទេ។
នៅពេលលោកត្រាំនៅតែមិនឃើញស្ថិតនៅសេតវិមាន ការជជែកគ្នាកំពុងបន្តអំពីរបៀបដែលប្រធានាធិបតីចាញ់ឆ្នោតនឹងត្រូវចំណាយយ៉ាងដូចម្តេចនៅប៉ុន្មានថ្ងៃនិងប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលគាត់ជំទាស់នឹងសាលក្រមរបស់ប្រជាជន។
ការបណ្តេញលោករដ្ឋមន្ត្រីការពារជាតិ ម៉ាក អ៊ីសភើ ត្រូវបានជំនួយការជាច្រើនរំពឹងថាជាមនុស្សដំបូងក្នុងចំណោមមនុស្សជាច្រើននាក់ ដែលនឹងត្រូវលោកត្រាំបណ្តេញចេញដោយហេតុថាឥឡូវនេះលោកលែងត្រូវប្រឈមនឹងអ្នកបោះឆ្នោត និងការខឹងសម្បាចំពោះអ្នកដែលរដ្ឋបាលលោកចាត់ទុកថាខ្វះភាពស្មោះត្រង់។
អ្នកដែលប្រឈមមុខនឹងការបណ្តេញចេញដែរនោះរួមមាន នាយកFBI លោក គ្រីស្តូហ្វើ រ៉ាយ នាយកCIA លោក ជីណា ហាស្ប៉ែ និង អ្នកឯកទេសខាងជំងឺឆ្លង លោកវេជ្ជបណ្ឌិត អានថូនី ហ្វូស៊ី៕
លោកត្រាំនិយាយនៅសេតវិមានកាលពីថ្ងៃទី៥វិច្ឆិកា