ប្រជាកសិករ ស្រុក​អង្គរធំ ចំនួន ១៨០ គ្រួសារ ទទួលបាន​គ្រាប់ពូជ​បន្លែ

ដោយៈ បាយ័ន / សៀមរាបៈ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប នាំយក​គ្រាប់ពូជ​បន្លែ ចំនួន ១៨០ កញ្ចប់ ទៅ​ចែកជូន​បងប្អូន ប្រជាកសិករ ចំនួន ១៨០ គ្រួសារ មកពី​ឃុំ​ចំនួន ៤ ក្នុងស្រុក​អង្គរធំ រួមមាន ឃុំ​លាងដៃ ឃុំ​ពាក់​ស្នែង ឃុំ​ជប់​តា​ត្រាវ និង​ឃុំ​ស្វាយចេក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ការចែក​គ្រាប់ពូជ​បន្លែ​នេះ គឺ​ដោយសារ ក្នុង​រដូវវស្សា កន្លងមក ស្រុក​អង្គរធំ បាន​ជួប​រង​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង ដែល​បណ្តាល​ឲ្យ​ខូចខាត ផលដំណាំ​ជាច្រើន ក្នុងនោះ ភាគច្រើន ជា​ដំណាំ​ដំឡូង​មី និង​ដំណាំ​រួមផ្សំ ដូចជា ពោត , ត្រសក់ ជាដើម ។ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ អាជ្ញាធរ​ស្រុក បាន​សហការ​ជាមួយ ការិយាល័យ​កសិកម្ម បាន​ចុះ​ចែក​គ្រាប់ពូជ​ដំណាំ ជា​បន្តបន្ទាប់ ។

​លោក ឡុង រដ្ឋា​រ័ក្ស អភិបាលស្រុក​អង្គរធំ បានបញ្ជាក់​ថាៈ ការផ្តល់​តែ​ពូជ​បន្លែ សម្រាប់​ស្រុក​អង្គរធំ ដោយសារ​ស្រុក មាន​សក្តានុពល អាច​ផ្គត់ផ្គង់​បន្លែ ទៅកាន់​ទីផ្សារ បាន​ច្រើន ដើម្បី​ឲ្យ​បងប្អូន ដាំ​សារ​ឡើងវិញ បន្ទាប់ពី​បាន​រង ផលប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង ។​

​លោក នាក់ ណេ​រ៉ុ​ន បានបញ្ជាក់​ថាៈ ការផ្តល់​គ្រាប់ពូជ​បន្លែ ដោយ​ឥតគិតថ្លៃ គឺ​ដើម្បី​ជំរុញ​ការដាំដុះ និង​ស្តារឡើងវិញ នូវ​ដំណាំ​បន្លែ ជា​លក្ខណៈ​គ្រួសារ សម្រាប់​ហូប​ផង និង​នាំ​ទៅកាន់​ទីផ្សារ​ផង ហើយក៏​ជាការ​ជួយ​បង្កើត​ការងារ និង​បង្កើន​ជីវភាព​ប្រចាំថ្ងៃ ដល់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ជួយ ផ្តល់នូវ​អត្ថប្រយោជន៍ និង​ផ្តល់​ផលចំណេញ ទាំង​ថវិកា និង​ចំណេញ ដល់​សុខភាព ព្រោះ​យើង​ដាំ និង​ថែទាំ​ដោយ​ខ្លួនឯង មិន​បារម្ភ​ពី​បន្លែ មានប្រើ​ជីគីមី ឬ​បន្លែ នាំចូល​ពី​ក្រៅ​ឡើយ ។​

​លោក​ក៏បាន​ណែនាំ ដល់​ប្រជាកសិករ​ដាំ​បន្លែ គឺ​ត្រូវ​នាំគ្នា​ចងក្រង បង្កើតជា​ក្រុមសាមគ្គី​ដាំ​បន្លែ ដើម្បី​ផ្គត់ផ្គង់​ផល ដំណាំ​របស់​យើង ទៅកាន់​ទីផ្សារ​នានា ក្នុងការ​ឆ្លើយតប បាន​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ឬ​ក៍​អាច​នាំចេញ ទៅ​ក្រៅប្រទេស​ផង ឬក៏​ចូល​ទៅតាម​ទីផ្សារ​ទំនើបៗ ប្រសិនបើ​បងប្អូន​បង្កើន​ការដាំដុះ និង​ការ​វេច​ខ្ចប់ ស្របតាម​លក្ខណៈ​បច្ចេកទេស មិន​ប្រើប្រាស់​ថ្នាំ និង​ជីគីមី តាមរយៈ​ការពន្យល់​ណែនាំ ពី​មន្ត្រី​កសិកម្ម ។​

​លោក​អភិបាលរង​ខេត្ត បាន​ក្រើនរំលឹក ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ពី​បញ្ហា​នៃ​ជំងឺ​កូ​វីដ ១៩ សូម​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការធ្វើ​អនាម័យ​សុខភាព ឲ្យ​បានជា​ប្រចាំ ដើម្បី​ការពារ​អាយុជីវិត សម្រាប់​ខ្លួនឯង​ផ្ទាល់​ផង ក្រុមគ្រួសារ​យើង​ផង និង សហគមន៍​យើង​ផង ជាពិសេស ត្រូវ​ចូលរួម​ទាំងអស់គ្នា ប្រយុទ្ធប្រឆាំង​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ជាមួយ​រាជរដ្ឋាភិបាល និង អនុវត្ត​ឲ្យ​បាន តាម​ការណែនាំ និង វិធានការ​របស់ ក្រសួងសុខាភិបាល គឺ​ត្រូវ​ដុសលាង​សម្អាត​ដៃ ជាប្រចាំ ជាមួយ​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង​ពាក់​ម៉ាស់ ឲ្យ​បាន​ត្រឹមត្រូវ ។​

​លោក​បាន​បន្តទៀតថាៈ ការដាំដុះ ដំណាំ​បន្លែ ប្រើ​ជីធម្មជាតិ ក៏​ជា​ការជួយ​ធ្វើការ ប្រែក្លាយ​ដីធ្លី របស់​បងប្អូន ឲ្យ​កាន់​តែមាន​គុណភាព ប្រើប្រាស់​បានយូ​អង្វែង ព្រមទាំង​បង្កើន​នូវ​ទិន្នផល ដើម្បី​បំពេញតម្រូវការ នៅតាម​ទីផ្សារ សណ្ឋាគារ ភោ​ជ្ជ​នី​យ​ដ្ឋា​ន និង បម្រើ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ពេលនេះ និង ក្រោយពី​វិបត្តិ​ជំងឺ​កូ​វិដ ១៩ អវិជ្ជមាន​ពី​ពិភពលោក​យើង​នេះ​៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ខ្សែ​ផ្លូវ​សរុប​ទាំង​៣៨​ប...

ដោយ​: សុផល / សៀមរាប​: លោក...

សម្តេច​តេ​ជោ ហ៊ុន សែន សម្...

ដោយ​: តារា​រិ​ទ្ធ / សៀមរា...

ក្រសួង​អប់រំ​ពន្យារពេល​ប្...

​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ...

កម្ពុជា​ត្រៀម​បញ្ជូន​ពាក្...

ដោយ​: ពៅ​និមល / ភ្នំពេញ​:...