Home ព័ត៌មានជាតិ សន្តិសុខ ១៩៣​ថ្ងៃ​: មន...

១៩៣​ថ្ងៃ​: មនុស្ស ៧៩៤​នាក់​ស្លាប់ និង​របួស ២.៤៣០​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៩៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា បាន​កើតឡើង​ចំនួន ១៥៨៩​លើក ស្លាប់​មនុស្ស​ចំនួន ៧៩៤​នាក់ របួស​ចំនួន ២.៤៣០​នាក់ ក្នុងនោះ​របួសធ្ងន់ ១.៤៦៤​នាក់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តទៀតថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៩២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២១០.០៣០​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៥៥.២៩២​គ្រឿង និង​រថយន្ត​ចំនួន ៥៤.៧៣៨​គ្រឿង​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕សរន

ទិដ្ឋភាពគ្រោះចរាចរណ៍រវាងរថយន្ត​​ដឹក​ទ្រុងមាន់ បុក​ជាមួយ​រថ​យន្តធំនៅខេត្តសៀមរាបបណ្តាលឲ្យក្រឡាប់ទាំងពីរ របួសធ្ងន់​ស្រាល​៤​នាក់​(រូបថតគគូលែន)

ទិដ្ឋភាពគ្រោះចរាចរណ៍រវាងរថយន្ត​​ដឹក​ទ្រុងមាន់ បុក​ជាមួយ​រថ​យន្តធំនៅខេត្តសៀមរាបបណ្តាលឲ្យក្រឡាប់ទាំងពីរ របួសធ្ងន់​ស្រាល​៤​នាក់​(រូបថតគគូលែន)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular