ផ្សព្វផ្សាយ​ច្បាប់ ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ផលប៉ះពាល់ នៃ​ការធ្វើ​ចំណាកស្រុក ដោយ​ប្រថុយប្រថាន​

ដោយៈ ទេព មង្គល / កណ្តាលៈ លោកស្រី ហ៊ុន កុស​នី អភិបាលរង ខេត្តកណ្ដាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ខេត្ត ប្រយុទ្ធប្រឆាំង​អំពើ ជួញដូរ​មនុស្ស បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​អប់រំ​កូនចៅ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត កុំ​ឲ្យ​ចាញ់បោក​កលល្បិច ជនខិលខូច​មួយចំនួន ក្នុងការ​ចំណាកស្រុក ដោយ​ប្រថុយប្រថាន និង​ខុសច្បាប់ ដែលជា​មូលហេតុ ធ្វើ​ឲ្យ​ពួកគាត់​ងាយ​ធ្លាក់ ទៅក្នុង​ស្ថានភាព នៃ​ការជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​ផ្លូវភេទ និង​កម្លាំង​ពលកម្ម ជាពិសេស ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​ឆ្លង​រាលដាល​នៃ ជំងឺ​រលាក​ផ្លូវដង្ហើម កូ​វីដ ១៩​។​

​លោកស្រី បាន​ថ្លែង​ដូច្នេះ នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​ច្បាប់ ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ផលប៉ះពាល់ នៃ​ការធ្វើ​ចំណាកស្រុក ដោយ​ប្រថុយប្រថាន និង​ការបង្ការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ឃុំ​ឈើខ្មៅ ស្រុក​កោះធំ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី លោកស្រី ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឹម វណ្ណ​នី ស្នងការរង ខេត្តកណ្ដាល លោកស្រី អភិបាលរង​ស្រុក មន្ទីរ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ និង​ពលករ ពល​ការិនី ជាង ៦០ នាក់​។​

​លោកស្រី ហ៊ុន កុស​នី បានបញ្ជាក់​ថាៈ បច្ចុប្បន្ននេះ ជនល្មើស កាន់​តែមាន​ល្បិចកល​ខ្ពស់ ហើយ​រូបភាព នៃ​អំពើ​ជួញដូរ​មនុស្ស មិន​ត្រឹមតែ​ជាការ​ជួញដូរ កេងប្រវ័ញ្ច កម្លាំង​ពលកម្ម និង​ផ្លូវភេទ​តែប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មាន​ជួញដូរ​សិរី​រា​ង្គ បទល្មើស​រត់ពន្ធ ជួញដូរ​ទារក​ឆ្លងដែន ជាពិសេស គឺ​កា​រពរ​ពោះ​ជំនួស ដែល​អំពើ​នេះ គឺជា​រឿង​ដែល​អមនុស្សធម៌​បំផុត ដែល​បញ្ហា​ទាំងនេះ គឺ​តម្រូវ​ឲ្យ គណៈកម្មាធិការ​ប្រយុទ្ធ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវតែ​ដាក់​វិធានការ ស៊ើបអង្កេត ស្រាវជ្រាវ និង​បង្ក្រាប ឲ្យ​បាន​ទាន់ពេលវេលា​។​

​ក្នុងឱកាស​នោះដែរ លោកស្រី​អភិបាលរង​ខេត្ត ក៏បាន​ពន្យល់​ណែនាំ ដល់​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី ទាំងអស់​ថា ការធ្វើ​ចំណាកស្រុក ឆ្លងដែន ដោយ​គ្មាន​ឯកសារ ផ្លូវច្បាប់​ត្រឹមត្រូវ បានធ្វើ​ឲ្យ​ពលករ​ទាំងនោះ ត្រូវបាន​ទទួលរង ការកេងប្រវ័ញ្ច​គ្រប់​រូបភាព ដូចជា​ទទួលរង​គ្រោះ ដោយ​ការចាប់​ឃាត់ខ្លួន ដាក់ពន្ធនាគារ ការផាកពិន័យ ការចាប់​បញ្ជូន​ត្រឡប់ ការមិន​ផ្ដល់​ប្រាក់កម្រៃ ពលកម្ម​ពេញលេញ ការបញ្ជូន​បន្ត ទៅធ្វើ​ការ ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ឬ​នៅ​ឆ្ងាយ ដែល​មិនអាច​ទំនាក់ទំនង ទៅ​គ្រួ​សារបាន មានការ​ដកហូត អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ការធ្វើ​ទារុណកម្ម រហូត​បាត់​បង់ជីវិត ក៏មាន​។​

​លោកស្រី បាន​បន្តថាៈ ដើម្បី​ធ្វើការ​នៅក្រៅ​ប្រទេស ដោយ​ស្របច្បាប់ គឺ​ពលករ ពលការ​នី ត្រូវមាន​អាយុ​ចាប់ពី​១៨ ឆ្នាំ​ឡើងទៅ ហើយ​ត្រូវ​ទៅ​ជួប ជាមួយ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​ពាក់ព័ន្ធ ពីព្រោះ​កន្លែង​នោះ អាចជួយ​អ្នករក​ការងារ និង​អាចជួយ​ចុះឈ្មោះ​អ្នក ជាមួយ​ក្រុមហ៊ុន ជ្រើសរើស​ពលករ ដែល​ស្របច្បាប់ ដែល​ទទួលស្គាល់ ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវមាន​លិខិតឆ្លងដែន និង​មាន​ឯកសារ​ពាក់ព័ន្ធ​នានា​។​

​នៅក្នុង​ឱកាស​នោះដែរ លោកស្រី ទេស សុភាព អភិបាលរង ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា ស្រុក​កោះធំ មាន​អ្នក​ចំណាកស្រុក ទៅ​ក្រៅប្រទេស ចំនួន ៩៧១ នាក់ ស្រី ៤៩២ នាក់ និង​ត្រឡប់​ចូល​ស្រុក​វិញ ២៧ នាក់ មកពី​ប្រទេស ចិន កូរ៉េ ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ប្រទេស​ហ្វីលីពីន ដោយបាន​ឆ្លងកាត់ ការដាក់​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន ១៤ ថ្ងៃ មុននឹង​អនុញ្ញាត​អោយទៅ​ជួបជុំ ជាមួយ​ក្រុមគ្រួសារ​វិញ​៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...

មន្ត្រី​នាំពាក្យ​ក្រសួង​អ...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ល...