Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​ជួញដ...

ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​បាន​បាញ់​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។​ករណីនេះ​កើត នៅ​ចំណុច​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី​១០ ខែ វិច្ឆិកា ឆ្នាំ​២០២០​នេះ ។​រហូតមកដល់​ត្រឹ​ន​ម៉ោង​៦:៣០​យប់​កម្លាំង​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ជនសង្ស័យ​ដែល​ស្ថិតនៅ​ក្នុងផ្ទះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅមុននេះ​បន្តិច​ថា ចំពោះ​ករណី​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​បាញ់​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច គឺ​មិនមាន​អ្នករបួស​នោះទេ​។ ហើយ​ជនសង្ស័យ​កំពុងតែ​ស្ថិតនៅ​ក្នុងផ្ទះ ដោយ​សមត្ថ​ក​កិច្ច​កំពុងតែ​ឡោមព័ទ្ធ​។​លោក​មិនទាន់​អាច​ផ្តល់ព័ត៌មាន​លំអិត​បានទេ​ដោយសារ​ប្រតិបត្តិការ​នេះ​ពុំទាន់​បញ្ចប់​។​
​រស្មី​កម្ពុជា​នឹង​បន្ត​ជម្រាបជូន​បន្ថែមទៀត​នៅពេល​ក្រោយ​៕​សរន​

ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​។ប៉ូលិសកំពុងឡោមព័ទ្ធ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular