ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង អភិបាលខេត្តនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួ ច័ន្ទឌឿន អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយពង្រឹងវិធានការការពារការរីករាលដាលជំងឺកូវីដ១៩ និងការងារត្រៀមរៀបចំចែកពូជស្រូវដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តកំពង់ឆ្នាំង។
អភិបាលខេត្ត លោក ឈួចន្ទ័ឌឿន បានជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសចក្ដីណែនាំរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវបន្ដផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩ ដោយអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ៕ ល