ដោយៈញ៉ែម សុផល/ភ្នំពេញ៖ នៅថ្ងៃទី១០ខែវិច្ឆិកានេះ realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានដាក់ប្រកាសជាផ្លូវការនូវrealme C15 ម៉ូឌែលដំបូងដែលមានថាមពលថ្ម6000mAhនិងការសាកលឿន18W ដែលមានតម្លៃ១៦៩ដុល្លារ និងជាជម្រើសដ៏ល្អសម្រាប់អតិថជនស្មាតហ្វូនលំដាប់ថវិកា។ ស្របពេលនេះrealme ថែមទាំងនាំមកនូវនាឡិកាឆ្លាតវៃ realme Watch S ដែលមានតម្លៃ ៩៩ ដុល្លារសម្រាប់realme C15នឹងមានធ្វើការដាក់លក់នៅថ្ងៃទី១៣ខែវិច្ឆិកា ហើយ realme Watch S នឹងមានដាក់លក់ នៅថ្ងៃទី១៦ខែវិច្ឆិកាផងដែរ។
សម្រាប់ផ្នែកគ្រឿងបំពាក់ realme C15 ដែលមានដាក់លក់នៅទីផ្សារកម្ពុជាគឺខុស គ្នានឹងនៅទីផ្សារដទៃ ដោយមានប្រើបន្ទះឈីបSnapdragon 460 និងមានអង្គផ្ទុក 4GB+64GB ដែលអាចធ្វើឱ្យការប្រើប្រាស់មានភាពរលូនល្អ។ អ្វីដែលគួរឱ្យកត់ សម្គាល់នោះគឺ realme C15 ម៉ូឌែលនេះនៅតែបានបន្តនូវគុណសម្បត្តិដែលមានថាមពលថ្មធំ របស់C series ដោយមានថាមពលថ្មធំ6000mAh អាចនិយាយទូរ ស័ព្ទបាន៤៦ម៉ោង ឬមើលYouTubeបានរយៈពេល៤៨ម៉ោង ដែលប្រៀបធៀបនឹងផលិតផលដែលមានថាមពលថ្ម5000mAhនិងតែងតែឃើញនៅលើទីផ្សារដែលអាចកាន់ថ្មបានជាងកន្លះខែគឺវាធ្វើឱ្យយុវវ័យទទួលបានបទពិសោធន៍កាន់តែអស្ចា រ្យ។ នៅពេលបើកមុខងារសន្សំសំចៃថ្ម ថ្ម៥%អាចនិយាយទូរស័ព្ទបាន២ម៉ោង៤៥នាទី ដោះស្រាយនូវបញ្ហាអស់ថ្មរបស់អ្នកប្រើប្រាស់។
ក្នុងនាមជាស្មាតហ្វូនដែលជាដំណោះស្រាយថាមពលធំ បច្ចេកវិទ្យាសាកថ្មរបស់ realme C15 គឺបានកែប្រែឱ្យប្រសើរឡើងដោយផ្អែកលើបច្ចេកវិទ្យានៃC series ដោយមានបំពាក់នូវការសាកថ្ម18W ។
សម្រាប់ផ្នែកកាមេរ៉ា realme C15 Qualcomm Edition មានកាមេរ៉ាក្រោយAI ៤ គ្រាប់ 13MPថែមទាំងមានមុខងារSuper Nightscape Mode និងPortrait Mode កាមេរ៉ា Selfie 8MP ជួយឱ្យអ្នកប្រើប្រាស់អាចថតបានរូបភាពដូចក្នុងភាពយន្ត និងមានមុខងារប្រើកាយវិការដើម្បីថតរូបមុខងារAI Beautyនិងការថតវីដេអូមានកម្រិត Full HD1080PមិនថាការថតSelfieឬការថតវីដេអូគឺសុទ្ធតែអាចថតបានច្បាស់ល្អ។
សម្រាប់ការរចនាបទផ្នែកខាងក្រៅ realme C15 Qualcomm Edition មានពីរជម្រើសដែលមានពណ៌ខៀវនិងពណ៌ប្រាក់ដែលយុវវ័យនិយមចូលចិត្តដែលត្រូវបានបំផុសគំនិតដោយផ្ទៃសមុទ្រដែលមានពណ៌ខៀវនិងសត្វរំពេដែលហោះកាត់ផ្ទៃសមុទ្រ ធ្វើអោយកាន់តែពេញនិយម ទាន់សម័យ។
ក្រៅពីនេះ realme មិនត្រឹមតែជាម៉ាកស្មាតហ្វូនដែលស្ថាប័ន Counterpoint បានប្រកាសថាជា “ម៉ាកស្មាតហ្វូនដែលមានចំនួនលក់កើនឡើងលឿនបំផុតក្នុងពិភពលោករហូត50លានគ្រឿង” នោះទេ ហើយសម្រាប់ផលិតផល AIoTក៏មានការវាយបំបែកថ្មីផងដែរ ។
ការរចនានៃរូបរាងរបស់ realme Watch S មានភាពវ័យក្មេង ទាន់សម័យ និងអាចកាន់ថ្មបានយូររហូតដល់15ថ្ងៃ ដែលមានបំពាក់ជាមួយនឹងមុខងារការពារជម្រាបទឹក IP68 និងមានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផង កាន់តែមានទំនុកចិត្តចំពោះការតាមដានសុខភាព អាចនិយាយបានថា ចំណាយត្រឹម20%នៃតម្លៃiWatch តែអាចទទួលបានមុខងារ80%នៃiWatch សូមកុំខកខានអោយសោះ៕ph