Home ព័ត៌មានជាតិ នយោបាយ ឧ​ត្ត​ម​សេនីយ...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចែក​អាវ​រងារ​អំណោយ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទិស​យោធភូមិភាគ​ទី​៥

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ចែក​អាវ​រងារ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទិស​យោធភូមិភាគ​ទី​៥ នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ច​ជា​កាល​សម្តេច​ទាំងពីរ​តែង​គិតគូរ​អំពី​សុខទុក្ខ និង​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ក្រុមគ្រួសារ ព្រមទាំង​អតីត​យោធិន​របស់​យើង ហើយ​សម្តេច​ទាំង​ទេ្វរ​បាន​ផ្តាំផ្ញើ និង​ជម្រុញ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន ដើម្បី​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​។

​ក្នុង​រយៈកាល​មួយឆ្នាំ​កន្លងមកនេះ កងកម្លាំង​ទាំងអស់​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៥ បាន​ចូលរួម​ក្នុង​កិច្ចការ​អាទិភាព​ចាំបាច់​ជាច្រើន​ដូចជា ការការពារ​នូវ​ចលនា​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​សុខសន្តិភាព និង​ស្ថិរភាព​សង្គម​របស់​អ្នកនយោបាយ​ជ្រុលនិយម​មួយចំនួន​, ការចូលរួម​យ៉ាងសកម្ម​ក្នុងការ​ទប់ស្កាត់​នូវ​ជម្ងឺ​រាតត្បាត​កូ​វីដ​១៩​តាមរយៈ ការ​ល្បាត ត្រួតពិនិត្យ និង​ណែនាំ​ដល់​ពលរដ្ឋ​ដែល​ធ្វើការ​ឆ្លងដែន​ចូលមកក្នុង​ប្រទេស​ឲ្យ​ទទួលបាន​នូវ​ការត្រួតពិនិត្យ​សុខភាព​ទៅតាម​ទីកន្លែង​ដែល​អាជ្ញាធរខេត្ត​និង​ក្រសួងសុខាភិបាល​បានរៀបចំ​, ព្រមទាំង​បាន​ដើរតួរ​នាទី​សំខាន់​ហើយ​នាំមុខ​ក្នុងការ​ប្រតិបត្តិការ​រ​ហ័ស​ដល់​ការជួយ​ប្រជាពលរដ្ឋ​ក្នុងពេល​មាន​គ្រោះទឹកជំនន់​កន្លងមក​ក្នុង​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ បន្ថែម​លើ​កិច្ចការ​ស្នូល​របស់ខ្លួន​ដែលជា​ការងារ​ការពារ​បូរណភាព​ទឹកដី​, ការចូលរួម​ជាប្រចាំ​ក្នុង​ការការពារ​សុខសន្តិភាព ធានាបាន​ស្ថិរភាព និង​សន្តិសុខ តាម​បណ្តោយ​ព្រំដែន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​ឲ្យ​កងកម្លាំង​ទាំងអស់​ចូលរួម​អនុវត្តតាម​ការអំពាវនាវ​របស់​សម្តេច​តេ​ជោ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការបន្ត​កិច្ចការពារ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជម្ងឺ​រាតត្បាត​កូ​វីដ​១៩ ដោយ​អនុវត្ត​ទៅតាម​វិធាន​សុខាភិបាល​នានា​ជាប្រចាំ ដើម្បី​បន្ត​ធានាបាន​នូវ​សុវត្ថិភាព​របស់​បុគ្គល​ខ្លួនឯង​ក៏ដូចជា​ក្រុមគ្រួសារ ព្រមទាំង​អង្គភាព​ទាំងមូល​។ សូមមេត្តា​បន្ត​យកចិត្តទុកដាក់​ក្នុងការ​ចូលរួម​ជួយ​ស្តារ​ទ្បើង​វិញ​នូវ​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ និង​ការត្រៀមខ្លួន​ជាស្រេច​ក្នុងការ​បង្ការ និង​ឆ្លើយតប​គ្រោះមហន្តរាយ​នានា​។​

​សូម​បន្ត​នូវ​ស្មារតី​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល​ស្របច្បាប់ ការពារ​សុខសន្តិភាព ព្រមទាំង​ប្រឆាំង​ដាច់ខាត​នូវ​រាល់​ការប៉ុនប៉ង​នានា​ក្នុងការ​បំផ្លាញ​សន្តិភាព​ដ៏​ពេញលេញ ដែល​រាមច្បង​ជំនាន់​មុន​បាន​កសាង​យ៉ាង​លំបាក​ទម្រាំ​បាន​បន្សល់​មកដល់​យើង​ក្នុងពេល​បច្ចុប្បន្ន ដូច្នេះ​យើង​មាន​ភារកិច្ច​បន្ត​ការកសាង​សុខសន្តិភាព​នេះ​តទៅ​មុខ ដើម្បី​ទុកជា​កេរ្តិ៍ដំណែល​ឱ្យ​កូនចៅ​ជំនាន់​ក្រោយៗ​របស់​យើង​ទៀត ដោយ​ឈរលើ​ស្មារតី​តបស្នង​សងគុណ​ដល់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល ដែល​បាន​ផ្តល់នូវ​ឱកាស និង​សេចក្តីទុកចិត្ត​ដល់​យើង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​អរគុណ និង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត​នៃ​រដ្ឋបាលខេត្ត​, យោធភូមិភាគ​, កងរាជអាវុធហត្ថ​, កង​នគរបាលជាតិ​, ក៏ដូចជា​កង​ម្លាំ​ង​របស់​យើង​ទាំងអស់​ដែល​បាន​បំពេញភារកិច្ច​របស់ខ្លួន​ក្នុង​ទិស​យោធភូមិភាគ​ទី​៥ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់បង​ប្អូន​ក្នុងការ​អនុវត្ត​ទាំង​ភារកិច្ច​ស្នូល និង​ភារកិច្ច​ចំពោះមុខ ដោយ​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់​យើង​ទាន់ពេលវេលា​ក្នុងដំណាក់កាល​ដ៏​លំបាក​នៃ​គ្រោះមហន្តរាយ​ដែល​បណ្តាលមកពី​ជម្ងឺ​រាតត្បាត​កូ​វីដ​១៩ និង​គ្រោះទឹកជំនន់​នាពេល​កន្លងមក​។ សូម​បងប្អូន​ទទួលបាន​នូវ​ជោគជ័យ​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ជា​កងកម្លាំងប្រដាប់អាវុធ​របស់​ជាតិ និង​ប្រជាជន នៅក្នុង​ការការពារ​សុខ​សន្តិភាព ស្ថិរភាព បូរណភាព​ទឹកដី​ជូន​មាតុភូមិ​យើង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ភ្នាក់ងារ​សាងសង់​និង​តម្ល...

​ដោយៈ​រិ​ទ្ធ​សែន​/​ខេត្តព...

បញ្ជាការដ្ឋាន​កងពល​តូច​លេ...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...