Home ព័ត៌មានជាតិ សន្តិសុខ នៅតែមាន​អ្នកច...

នៅតែមាន​អ្នកចាញ់​ក្បួន​បោក​ទម្លាក់យោង​

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​ម្នាក់​បាត់បង​អស់​គ្រឿង​អ​ល័​ង្កា​ពី​ខ្លួន​រលីង បន្ទាប់​ចេញពី​ធ្វើតេស្ត​រោងចក្រ គាប់​ជួន​ជួប​ក្រុម​ជំនាញ​ទម្លាក់យោង ល្បួង​បញ្ឆោត​នាំទៅ​ដោះយក​ខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល អស់ពី​ខ្លួន កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ចាន់ ណា អាយុ​៣០​ឆ្នាំ ទើបតែ​មកពី​ស្រុក​កំពុង​រក​ការងារ​ធ្វើ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។ សម្ភារៈ​បាត់បង់ ខ្សែ​កមាន​៣​ជី ចិញ្ចៀន​១​វង់ ក្រវិល ខ្សែដៃ សរុប​ជាង​១​ពាន់​ដុល្លា ។​

​តាម​សម្តី​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​រលីង​រលោក​ថា មុន​កើតហេតុ​គាត់​ទៅធ្វើ​តេស្ត​នៅ​រោងចក្រ​នៅ​រោងចក្រ​QMI មិនទាន់​ដឹងថា​លទ្ធផល​ផង ពេលចេញ​មកវិញ​ក្នុង​បំណង​ដើរ​វិល​ទៅផ្ទះ​ជួល​វិញ ក៏មាន​ស្ត្រី​សង្ស័យ​ម្នាក់ ដើរមក​ប្រាប់ថា​គេ​រើស​បាន​ខ្សែក មាស ២​តំ​ម្លឹ​ង ទាក់​មាត់ ទាក់​សម្តី ក៏​លេចមុខ​ជនសង្ស័យ​ប្រុស​ម្នាក់ទៀត ជិះ​ម៉ូតូ​សេ​១២៥ មក​ប្រាប់ថា​កុំ​មាត់ គាត់​រើស​បាន ទុក​ចែកគ្នា ហើយ​កី​ល្បួង​លួង​បញ្ឆោត ឲ្យ​ជិះ​ម៉ូតូឌុប​មួយគ្រឿង​ផ្សេងទៀត សរុប​ជនសង្ស័យ​៣​នាក់ ប្រុស​២​នាក់ ស្រី​១​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ឌុប​នាំគ្នា​ធ្វើដំណើរ​ទៅខាង​កើត​ផ្សារ​ព្រៃទា ម្តុំ​មាត់​ប្រឡាយ ។ ជនសង្ស័យ​ប្រើល្បិច ដោះយក​គ្រឿង​អ​ល័​ង្កា អស់ពី​ខ្លួន ហើយ​ហុច​កញ្ចប់​មួយ​ឲ្យ​កាន់ ដោយ​ជនសង្ស័យ​ទាំង ៣​នាក់ ប្រុង​ជិះ​ម៉ូតូ​ចេញ ភ្ញាក់ខ្លួន ដឹងថា ចាញ់បោក​គេ​ហើយ ភ្លាមៗ ជនសង្ស័យ​ប្រុស​ម្នាក់​ឌុប​ស្រី​ម្នាក់ បញ្ឆេះ​ម៉ូតូ​ប្រុង​គេចខ្លួន ស្ត្រី​រងគ្រោះ ចាប់​កាង​កន្ទុយ​ក្រោយ​ម៉ូតូ ជាប់ អូស ជិត​៥០០​ម៉ែត្រ ពី​ចំណុចកើតហេតុ​រហូតដល់​ភូមិ​កា​កាប សង្កាត់​កា​កាប​២ ទាញ​លែង​ឈ្នះ ទ្រាំលែងបាន របូតដៃ ដួល​ខ្លួនឯង​របួស​ពេញ​ខ្លួនប្រាណ អង្គុយ​ស្រែ​យំ ស្ដាយ​របស់​ផង ឈឺ​ផង ឯ ម៉ូតូ​ជនសង្ស័យ​ជិះ​ទៅ​បាត់ស្រមោល ។​

​តាម​មតិ​លើកឡើង​របស់​មហាជន​នៅ​កន្លែងកើតហេតុ ល្បិច​ចាស់​សោះ រឿង​ទម្លាក់យោង នៅតែមាន​អ្នកបាញ់​បោក​គេ ចាស់​ហើយ​នៅ​ឆោតល្ងង់​ទៀត ។​

​ជនរងគ្រោះ ក្រោយពី​អស់ទ្រព្យ​សម្បត្តិ ដោយសារ​ចាញ់បោក​ក្រុម​ទម្លាក់យោង អង្គុយ​យំ​នៅ​កន្លែង​ដួល ត្រូវបាន​ប្ដី​មក​ដឹក​ទៅ​មន្ទីរពេទ្យ ។​ហើយ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ណែនាំ ប្រាប់​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​កា​កាប​ទី​២៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...