Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យជួញដូ...

ជនសង្ស័យជួញដូរគ្រឿងញៀនដែលសមត្ថកិច្ច្មឡោមព័ទ្ធគេចខ្លួនបានបន្ទាប់ពីបាញ់ដោះខ្លួននិងដុតផ្ទះ

ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ ជនសង្ស័យ ពាក់ព័ន្ធ ករណី គ្រឿងញៀន បានបាញ់តដៃ ជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល ហើយបានគេចខ្លួនបានបន្ទាប់ពីបាញ់ដាក់ប៉ូលិសនិងដុតផ្ទះខ្លួនឯងរួចមក។ករណីនេះ កើត នៅ ចំណុច ភូមិ ថ្កុ ឃុំ ត្រើយ ស្លា ស្រុក ស្អាង ខេត្តកណ្តាល កាលពីរសៀល ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ រហូតមកដល់  យប់ កម្លាំង សមត្ថកិច្ច កំពុងឡោមព័ទ្ធ ជនសង្ស័យ ដែល ស្ថិតនៅ ក្នុងផ្ទះ

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រាប់រស្មីកម្ពុជានៅរាត្រីនេះថា មុខសញ្ញានេះ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀន និងមានកាំភ្លើង ។កម្លាំងសមត្ថកិច្ចបានតាមបីបួនថ្ងៃហើយ។សមត្ថកិច្ចបានឡោមព័ន្ធផ្ទះជនសង្ស័យ ហើយវាបានដឹងខ្លួន ។ដោយសារប្រពន្ធនិងកូននៅក្នុងដៃវា សមត្ថកិច្ចមិនហ៊ានធ្វើអ្វីផ្តេសផ្តាស។វាដឹងថា កម្លាំងសមត្ថកិច្ចឡោមព័ន្ធវាបានបាញ់មកលើសមត្ថកិច្ច ។ក្រោយមកសមត្ថកិច្ចបានរំដោះយកប្រពន្ធវាចេញមក វាក៏បានបាញ់ស្រោចមកលើប្រពន្ធវាហើយវាបានដុតផ្ទះចោលរួចរត់គេចខ្លួនបាត់។

កាលពីព្រលប់លោក ត្ត សេនីយ៍ ទោ ឈឿន សុចិ ត្ត ស្នងការ នគរបាល ខេត្តកណ្តាល បានមានប្រសាសន៍ប្រាប់ រស្មី កម្ពុជា នៅមុននេះ បន្តិច ថា ចំពោះ ករណី ជនសង្ស័យ ពាក់ព័ន្ធ ករណីគ្រឿងញៀន បាញ់ តដៃ ជាមួយ កម្លាំង សមត្ថកិច្ច គឺ មិនមាន អ្នករបួស នោះទេ ជនសង្ស័យកំពុងតែ ស្ថិតនៅ ក្នុងផ្ទះ ដោយ សមត្ថ កិច្ច កំពុងតែ ឡោមព័ទ្ធ លោក មិនទាន់ អាច ផ្តល់ព័ត៌មាន លំអិត បានទេ ដោយសារ ប្រតិបត្តិការ នេះ ពុំទាន់ បញ្ចប់ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...