Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋបាលខេត្ត​...

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ផ្សព្វផ្សាយ​ពី ស្ថិតិ​គណនេយ្យ​ជាតិ ឆ្នាំ​២០១៩ និង​ស​ន្ទ​ស្សន៍ ថ្លៃទំនិញ​ប្រើប្រាស់

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង មាន​រៀបចំកិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ស្ថិតិ​គណនេយ្យ​ជាតិ ឆ្នាំ​២០១៩ និង​ស​ន្ទ​ស្សន៍ ថ្លៃទំនិញ​ប្រើប្រាស់ ខេត្តកំពង់ឆ្នាំង ក្រោម​វត្តមាន​លោក វ៉ា សុផល អនុរដ្ឋលេខាធិការ ក្រសួងផែនការ តំណាង​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ លោក ស៊ីវ រុន សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។​

​លោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំង មាន​ផ្ទៃដី​សរុប ៥៥២.១០០ ហិកតា ចែកចេញជា ៨ស្រុក​/​ក្រុង ៧០ ឃុំ​/​សង្កាត់ និង ៥៦៩ ភូមិ , មាន​ប្រជាជន​សរុប ១៣៤.៥៤១ គ្រួសារ ស្មើនឹង ៥៥៨.៨១៧ នាក់ ទំហំ​គ្រួសារជា​មធ្យម ចំនួន ៤,១៥ នាក់ / គ្រួសារ ដង់ស៊ីតេ​ប្រជាជន ចំនួន ១០២ នាក់ / គីឡូម៉ែត្រ​ការ៉េ ។ ប្រជាជន ១៨ ឆ្នាំ​ឡើង មានមុខ​របរ​កសិក​ម្ម ជា​ចំបង ចំនួន ៧០,៥% មានមុខ​របរ​សិប្បកម្ម ជា​ចំបង​ចំនួន ០,៦% និង​មាន​មុខរបរ ផ្នែក​សេវាកម្ម កម្មករ​រោងចក្រ សហគ្រាស ជា​ចំបង​ចំនួន ២៨,៩ %​។

​លោក វ៉ា សុផល អនុរដ្ឋលេខាធិការ ក្រសួងផែនការ បាន​មានប្រសាសន៍ថាៈ ខេត្តកំពង់ឆ្នាំង គឺជា​ខេត្ត​មួយ ដែលមាន​សក្ដានុពល សម្រាប់​វិស័យ​ជាច្រើន ជាពិសេស​វិស័យ​កសិកម្ម ឧស្សាហកម្ម សេវាកម្ម ដែលជា​ក្បាលម៉ាស៊ីន ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ខេត្ត​។ ​ជា​លទ្ធផល​ខេត្តកំពង់ឆ្នាំង ក្នុង​ឆ្នាំ ២០១៩ មាន​ចំនួន​ប្រជាជន​ជាង ៥៦៦ ពាន់​នាក់ ទំហំ​សេដ្ឋកិច្ច ៣.៤២៩.៧៨៤ លាន​រៀល គិត​ជា​ដុល្លារ ៨៤២ លាន ដុល្លារ​អាមេរិក ដែល​ទំហំ​សេដ្ឋកិច្ច ស្មើនឹង ៣,១ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប របស់​ប្រទេស​កម្ពុជា​។ សេដ្ឋកិច្ច មាន​កំណើន ៦,១ ភាគរយ និង​ចំណូល សម្រាប់​មនុស្ស​ម្នាក់ មាន​ចំនួន ១.៤៨៧ ដុល្លារ​អាមេរិក នៅ​ឆ្នាំ២០១៩៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សន្លឹកឆ្នោត​របស់​លោកបៃ​ដិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

កំពូល​តារា​ទាត់​ធាក់​ឥណ្ឌ...

​ប្រែ​សម្រួលៈ​វាសនា​/​ឆេន...

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...