ញ៉ាំ​តែ​បែបនេះ ក្រលៀន​នឹង​បាត់​ដោយ​មិនដឹង​ខ្លួន​

1275
ចែករម្លែក
  • 9
    Shares

​នៅពេលដែល​អ្នក​ពិសារ​ទឹកតែ​ដូចខាងក្រោម​នេះ ក្រលៀន​របស់​អ្នកនឹង​បាត់​។ តើ​មាន​អ្វី​ខ្លះទៅ​?
1. ទោះបីជា​តែ​ល្អ​ចំពោះ​សុខភាព​ក៏ដោយ ក៏​អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ក្រលៀន​អ្នកជា​ខ្លាំង​។ វា​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រលៀន​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន​នៅពេលដែល​អ្នក​ពិសារ​ច្រើន​ទៅៗ​។​
2. អ្នក​មិនគួរ​ញ៉ាំ​តែ​នៅ​ពោះ​ទទេរ​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ក្រលៀន​របស់​អ្នក​ទទួលរង​សម្ពាធ​ជាខ្លាំង​។ ដូចនេះ វា​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ក្រលៀន​យ៉ាង​ងាយ ដោយ​ធ្វើ​ឲ្យ​ងាយ​កើត​ជំងឺ​ជាទីបំផុត​។​
3. ការ​ញ៉ាំ​តែ​ដែល​ក្រាស់​ពេក នឹងធ្វើ​ឲ្យ​អ្នក​ងាយ​កើត​គ្រួស​ក្នុង​តម្រង់​នោម​ណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន ដោយ​កុំ​ពិសារ​ក្រាស់​ពេក​។ ដូចនេះ អ្នក​គួរតែ​ឆុង​វា​ឲ្យ​រាងស្តើង ទើប​មិន​ប៉ះពាល់​ដល់​សុខភាព ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ទៀតផង​។​
4. នៅពេលដែល​អ្នក​ពិសារ​ស្រា​បណ្តើរ ហើយ​ញ៉ាំ​តែ​បណ្តើរ ក្រលៀន​អ្នកនឹង​ងាយ​កើតមាន​បញ្ហា​ក្នុង​រយៈពេល​ខ្លី​។ ដូចនេះ អ្នក​មិនគួរ​ញ៉ាំ​ស្រា លាយ​ជាមួយ​ទឹកតែ​ឡើយ បើ​អ្នក​ចង់​ឲ្យ​ក្រលៀន​អ្នកមាន​សុខភាព​ល្អ មិនចាំបាច់​ទៅ​ជួបនឹង​គ្រូពេទ្យ​៕ ដោយ​: http://www.health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម