Home ព័ត៌មានជាតិ សេដ្ឋកិច្ច ខេត្តកោះកុង​ម...

ខេត្តកោះកុង​មាន​បណ្តុំ​កសិករ​ចំនួន ១៤ ក្រុម​

ដោយៈ ជា សីហៈ /ភ្នំពេញៈ លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា ខេត្ត​មាន​បណ្តុំ​កសិករ​ចំនួន​១៤ ក្រុម​នៅក្នុង​បណ្តុំ​នៃ​កម្មវិធី​ផ្សព្វផ្សាយ បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​នឹង​នេសាទ ។

​នៅក្នុងនាម​ជា​ប្រធាន​គ្រប់គ្រង​កម្មវិធី​នេះ​ប្រចាំ ខេត្ត លោក​បាន​រាយការណ៍​អំពី​វឌ្ឍនភាព កម្មវិធី​នេះ ថា នៅ​ឆ្នាំ​២០២០​នេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកោះកុង បាន​អនុវត្ត​កម្មវិធី ក្នុងស្រុក​គោលដៅ​ចំនួន​៦ ដែលមាន ១៥​ឃុំ ។​

​លោក​បាន​បន្តថា ខេត្ត​មាន​បណ្តុំ​អាជីវកម្ម​ចំនួន ១៤​មាន​សមាជិក ៤៩៣​គ្រួសារ បាន​សម្របសម្រួល​បង្កើត​ឡើង ក្នុងនោះ​រួមមាន អាជីវកម្ម​ចេក ចំនួន ២ មាន​៦៥​គ្រួសារ បណ្តុំ​អាជីវកម្ម​បន្លែ​ចំនួន ៤ មាន ១៥០​គ្រួសារ បណ្តុំ​អាជីវកម្ម​មាន់ ចំនួន​២ មាន ៦៥​គ្រួសារ បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ចំនួន​១ មាន ៣៥​គ្រួសារ បណ្តុំ​អាជីវកម្ម​ស្វាយចន្ទី​ចំនួន ៣ មាន ១១២​គ្រួសារ បណ្តុំ​អាជីវកម្ម​ឃ្មុំ​ចំនួន​១ មាន ៣៤​គ្រួសារ និង​បណ្តុំ​អាជីវកម្ម​កែច្នៃ​បង្គា​ក្រៀម​ចំនួន​១ មាន ៣២​គ្រួសារ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular