ដោយៈ បញ្ញាសាស្ត្រ /ភ្នំពេញៈ បើនិយាយពីជីវិតស្នេហា របស់តារាសម្តែង គង់ ច័ន្ទស្រីមុំ គេមើលឃើញថា ជីវិតគូ របស់ពួកគេ ពិតជាមានសេចក្តីសុខ ខ្លាំងណាស់ ក្រៅពីមានជីវភាព ហ៊ឺហារ ស្រីមុំ និងស្វាមី គឺជាអ្នកជំនួញ ដ៏ជោគជ័យ មួយរូបផងដែរ។
ទោះបីមិនសូវចេញសម្តែង ភាពយន្តភាគ តាមកញ្ចក់ទូរទស្សន៍ ឬ ការងារសិល្បៈផ្សេងៗ តែតារាសម្តែង រាងមាន់ចែ រូបនេះ នៅតែមានសកម្មភាព ប្រចាំថ្ងៃរបស់ខ្លួន រួមជាមួយគ្រួសារ នូវរូបថតស្អាតៗ បែបខ្យូតៗ ខណៈអ្នកគាំទ្រជាច្រើននាក់ មើលហើយ លួចសរសើរ មិនដាច់ពីមាត់ថា តារាចម្រៀង គង់ ច័ន្ទស្រីមុំ ពិតជានារី ដែលមានសុភមង្គល ដែលមានស្វាមី យល់ចិត្ត។
វីដេអូឃ្លីប មិនតិចជាងពីរទេ ស្តីពីការសម្ភាសន៍ លោក គីម សីហា ដែលគេចែកចាយ តាមបណ្តាញសង្គមហ្វេសប៊ុក ដែលរៀបរាប់ ពីការយកចិត្តទុកដាក់ ធ្វើយ៉ាងណា អោយភរិយា និងកូន មានសេចក្តីសុខបំផុតនោះ។
ងាកមកការងារសិល្បៈវិញ មួយរយៈចុងក្រោយនេះ ស្រាប់តែគេឃើញ តារាសម្តែង គង់ ច័ន្ទស្រីមុំ មកចាប់អារម្មណ៍ និងការងារជាពិធីករ ក្នុងកម្មវិធីអនឡាញ មួយនេះ អាចបញ្ចាក់ថា គង់ ច័ន្ទស្រីមុំ អាចនឹងវិលចូលប្រឡូក ក្នុងវិស័យសម្តែងភាពយន្តវិញ ក្នុងពេលឆាប់ៗ ខាងមុខនេះ ប្រសិនបើនាង មានពេលវេលា គ្រប់គ្រាន់៕