លោកស្រី ឧបនាយករដ្ឋមន្ត្រី ពិនិត្យ​ដំណើរការ​សាងសង់​រម​ណី​យ​ដ្ឋា​ន​ទេសចរណ៍​បែប​វប្បធម៌​មួយកន្លែង​

​ដោយៈ ម៉េង​ឆៃ ​/ត្បូងឃ្មុំ​: លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ពិនិត្យ​ដំណើរការ​សាងសង់ នៅ​វត្ត​ព្រះ​មហោសថ​សុវណ្ណ​គិរី​បឹង​ដែង ហៅ​វត្ត​ឈូក​មាស ស្ថិតក្នុង​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​វត្ត​ព្រះ​មហោសថ​សុវណ្ណ​គិរី​បឹង​ដែង ហៅ​វត្ត​ឈូក​មាស គឺជា​រមណីយដ្ឋាន​ទេសចរណ៍​បែប​វប្បធម៌ ដែល​ត្រូវ​បានរៀបចំ​កសាងឡើង​វិញ ក្នុង​ឆ្នាំ​២០០០ ក្រោម​គំនិត​ផ្តួចផ្តើម​កសាង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​សំណង់​ប្រវត្តិសាស្ត្រ នៅ​សម័យ​តេ​ជោ​សែន ដែល​ត្រូវ​បានប្រគល់​សិទ្ធ​ជូន​លោក ឃឹម សារិទ្ធ អតីត​រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អ្នកដឹកនាំ​កសាង​។​

​ដោយឡែក ការ​ចុះមក​ពិនិត្យមើល​សំណង់ នា​ព្រឹក​នេះ គឺ​តាមរយៈ​ការស្នើសុំ​របស់​ព្រះចៅអធិការ ព្រះនាម ព្រះគ្រូ​វិជ័យ​ធម្មបាល ទីន ទី ក្នុងការ​សាងសង់​កុដិ​របស់​ព្រះចៅអធិការ​វត្ត ដែល​កសាង​ទើបតែ​បាន​ចំនួន ៤0% របង និង​បង្កាន់ដៃ នៅ​ខ្វះ​ប្រវែង ១៨៥​ម៉ែត្រ ខ្វះ​លូ​រំដោះ​ទឹក​ប្រវែង ៩៦​ម៉ែត្រ និង​ស្នើសុំ​លាប​ពណ៌​សា​ឡុំ​ឡើងវិញ​។​

​លោកស្រី ម៉ែន សំអន បាន​លើកឡើងថា ដោយសា​តែ​ប្រទេសជាតិ មាន​សុខសន្តិភាព ទើប​យើងទាំងអស់គ្នា មានឱកាស​កសាង និង​មានការ​អភិវឌ្ឍន៍ ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អ​ណា​ចក្រ​។ បើទោះបីជា​យើង​មាន​សន្តិភាព ក៏​យើង​នៅ​ប្រឈម​នឹង​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ ១៩ ស្របពេល ដែល​ពិភពលោក បាន និង​កំពុង​ឆ្លង​រីក​រាលដាល​យ៉ាងខ្លាំង​។

​លោកស្រី ក៏បាន​ផ្តាំផ្ញើ​ឲ្យ​មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ ត្រូវយក​ចិត្ត​ទុក្ខ​ដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​អនុ​វត្ត​​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩ ជាពិសេស លោកស្រី ឧបនាយក​រដ្ឋ​មន្ត្រី ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​បាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ថ្ងៃ ៣ វិច្ឆិកា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ក្នុង​ការឆ្លង​រីក​រាលដាល​ដល់​ក្នុង​សហគមន៍​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្នុង​ខែវិច្ឆិកា ពេល​រដូវ...

ដោយៈ គ្រញូង / បាត់ដំបងៈ ថ...

ព្រឹត្តិការណ៍​សហគមន៍ ២៨ វ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​...

ដោយៈ តាកែវ / តាកែវៈ ប្រជា...

រថយន្ដ​និង​រថយន្ដបុក​គ្នា...

ដោយៈ​ស​រិ​ទ្ធ​/​កំពង់ស្ពឺ...