MESONG ទទួលបាន​ពានរង្វាន់​ស្ថាបត្យកម្ម​ចំណាត់ថ្នាក់​ពិភពលោក​ម្តងទៀត​ហើយ​

ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ​៖ ដោយ​ឈរលើ​ការអភិវឌ្ឍ​ដ៏​អស្ចារ្យ​បានធ្វើឱ្យ​គំរោង MESONGបាន​លេច​មុខមាត់​សាជាថ្មី​ម្តងទៀត​ក្នុ្ង​ង​ការទទួលបាន​ពានរង្វាន់​ចំណាត់ ថ្នាក់​ពិភពលោក​ក្នុង​វិស័យ​ស្ថាបត្យកម្ម​ ។ ពានរង្វាន់​នោះ​គឺជា​ពានរង្វាន់ Master Prize  (AMP) ស្ថាបត្យកម្ម​ឆ្នាំ​២០២០ រៀបចំឡើង​ដោយ IAA​។​

​ការចែករំលែក​សមិទ្ធិ​ផល​គួរ​ឲ្យ​កត់សំគាល់​នៃ​ការទទួលបានពានរង្វាន់​ដ៏​មាន​កិត្តិយ សជាស​កល MESONG បានរៀបចំ​នូវ​ព្រឹត្តិការណ៍​ពិសេសៗ នៅទីក្រុងសៀង​ហៃ និង​ប្រទេស​កម្ពុជា​ក្នុងពេល​ព្រម​គ្នា និង​មាន​គោលបំណង​ភ្ជាប់​ទំនាក់ទំនង​ដៃគូ​ពី​ទីតាំង​ផ្សេងៗ​គ្នា ដោយមាន​ការដឹកនាំ​ពីអ្នកគ្រប់គ្រង​ជាន់​នៃ​ក្រុមហ៊ុន Wonder Development ក្នុង​ទីក្រុង​ហុងកុង​ដោយ​ប្រព័ន្ធ អន​ឡាញ ដែល​នៅក្នុង នោះ​អ្នក​អភិវឌ្ឍន៍​របស់​គំរោង​បានប្រកាស​ដោយ​មោទនភាព និង​បង្ហាញ​នៅ​យុទ្ធសាស្ត្រ​ល្អៗ គំនិត​ច្នៃប្រឌិត​ថ្មីៗ​ទៅដល់ ដៃគូ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។

MESONG ទទួលបាន​ពានរង្វាន់ និង​ការ​កាត​សរសើរ​ជាង​១,៥០០ ក្រុមហ៊ុន​ទូទាំង​សកលលោក ក្នុងការ​ទទួលពាន​នេះ​ពោលគឺ​មានការ​វិនិច្ឆ័យ និង​មានការ​ជ្រើសរើស​ពី​អ្នក​រចនា​កំពូល​នៃ​ក្រុម​ស្ថាបត្យករ និង​ពី​ស្ថាបត្យករ​ល្បីៗ​ដែលមាន​កំរិតសិក្សា​ខ្ពស់ ដូចជា​ពានរង្វាន់ HONORABLE MENTION ឆ្នាំ​២០២០​នូវ​ការ​រចនា​ផ្នែក​ស្ថាបត្យកម្ម និង​ពានរង្វាន់​អគារ​ខ្ពស់ MasterPrize (AMP) ក្នុង​ឆ្នាំ​២០២០​។ការទទួល​ពានរង្វាន់​​​​នេះ​គឺជា​បង្ហាញ​ពី​គុណភាព​ក្នុងការ​រៀបចំ​របស់ គំរោង MESONG ហើយក៏​ជា​គំរោង​ដែល​ទទួលបាន​ពានរង្វាន់​ពី​ស្ថាបត្យកម្ម​អន្តរជាតិ​(IAA)​ឆ្នាំ​២០២០​ដំបូង​គេ​ក្នុងប្រទេ​ស​កម្ពុជា ដោយ​ពានរង្វាន់​នេះ​រៀបចំ​ដោយ The Chicago Athenaeum និង The European Centre for Architecture Art Design and Urban Studies and Metropolitan Arts Press, Ltd​។ សមិទ្ធិផល​អន្តរជាតិ​ទាំងនេះ​គឺ​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹងប្រែង​ពី​សមាជិក​គ្រប់ផ្នែក​របស់ MESONG ។

​ថ្មីៗ​នេះ MESONG បាននិងកំពុង​ពង្រីក​វត្ត​មាននៅ​ទូទាំង​ពិភពលោក​។ បន្ថែម​ពី​ទៅ​ទៀត MESONG បាន​បើក​នៅ ទីតាំង galleries២​ទៀត​នៅ​ទីក្រុង​ហុងកុងនិង​សៀង​​ហៃ​ដោយ​សម្រួល​ដល់​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​អ្នក ទិញ​ក្រៅ ស្រុក និង បង្កើត​ការងាយស្រួល​ដល់​ភ្នាក់ងារ​ជំនាញ​លក់​ក្នុងការ​ផ្តល់​ព័​ត៍​មាន​ដល់​អតិថិជន​។ ជាមួយ​ភ្នាក់ងារ​លក់ និង​តំណាង​ការិយាល័យជាង២០០​កន្លែង​ក្នុងប្រទេស ម៉ា​កាវ ក្វាង​ចូ​វ ប៉េកាំង សិន​ជិន ម៉ា​ឡេស៊ី តៃវ៉ាន់និង​ជប៉ុន​។ដើម្បី​ភ្ជាប់​ទៅនឹង​ការដាក់​ពង្រាយ​រប​ស់​ខ្លួន​បន្ថែមទៀត MESONG​បានប្រកាស​ពី​ការលក់​ថ្មី​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុន មក ក្នុង​ភាពជា​ដៃគូ​និង​ដើម្បីឱ្យ​អតិថិជន​មានឱកាស​ក្នុងការ​វិនិយោគ​។

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការពង្រីក​អាជីវកម្ម​របស់ខ្លួន MESONG​បាន​បោះជំហាន​ជា​យុទ្ធសាស្ត្រ​ដើម្បី​ចាប់​ដៃគូ​ជាមួយនិងJUWAI.com,’’ JUWAI.comគឺជា​គេហ​ទំ​ព័​រ​មួយ​ដ៏​ធំ​បំផុត​លើ​វិស័យ​អ​ច​នា​ទ្រព្យ​ក្នុងប្រទេស​ចិន​,យុទ្ធសាស្ត្រ​ថ្មី​របស់Meso​ng និង​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​គេហទំព័រ​មួយ​នេះ ដើម្បីឱ្យ​អតិថិជន​ស្គាល់​កាន់​តែ​ច្បាស់ និង​អាច​ស្វែងយល់​ទីផ្សារ​នៃ MESONG’’​អមដោយ​យុទ្ធសាស្ត្រ​លក់​និង​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ MESONG កំពុង​បោះជំហាន​ឆ្ពោះទៅរក​ជំហាន​បន្ទាប់​ជានិច្ច​។ នេះ​គឺជា​ការលើកឡើង​របស់​លោក Maverick Hui, Managing Director របស់​ក្រុមហ៊ុន Wonder Development ។​

​លោក Maverick Hui បាន​បន្តទៀតថា ‘’ MESONG បាន​កត់ត្រា​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​ទាំង​ក្នុង​ហុងកុងនិង​សៀង​ហៃទាំងបី​ជា​សិ​ត្ថ​ក្នុងស្ថានភាព​មាន​ជំងឺ​រាត​ត្បា​តត​ក៏ដោយ​, នេះ​ក៏​បង្ហាញ​ពី​តម្រូវការ​ទីផ្សារ​ក្នុង​វិស័យ​អ​ចនទ្រ​ព្យ​ក្រៅ​ស្រុក​និង​ជា​ជម្រើស​សម្រាប់​វិនិយោគដោយ​បច្ចុប្បន្ន​តម្រូវការ​រប​ស់​ប្រទេស​ទាំងពីរ​នៅ​ខ្ព​ស់ដ​ដែ​ល​។ គម្រោង​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន​ជាង​២០០​ក្រុម​ដែល​បាន​ចុះឈ្មោះ​រួចហើយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ​។​នៅពេល​មានការ​ចាប់​អារម្មណ៍​ពី​បណ្តាល​ប្រទេស​ទាំងពីរ​យើង​រំពឹងថា​នឹង​មានការ​ស្ទុះ​ងើបឡើង វិញ​នៅ​តម្រូវការ​នៃ​ការទិញ ដូច្នេះ​តម្លៃ​របស់ MESONG នឹង​អាច​កើនឡើង​ក្នុងពេល​ឆាប់ៗ​នេះ​៕Ph

 

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...