Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ណែនាំ​ឲ្យ​ជំរុញ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈលោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត បន្ត​កិច្ចសហការ​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​និង​ត្រូវ​រៀបចំ​ជា​កម្មវិធី​ចុះ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​។​

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត បន្ត​កិច្ចសហការ​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​និង​ត្រូវ​រៀបចំ​ជា​កម្មវិធី​ចុះ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​(រូបឯកសារ)
​តាមរយៈ​ផេ​ក​ផ្លូវការ​របស់​ក្រសួង​នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​បន្ថែម​ផងដែរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍​ឲ្យ​បន្ត​ចុះ​ត្រួតពិនិត្យ​និង​ផ្ទៀងផ្ទាត់​ការងារ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នេះ​នៅតាម​គោលដៅ​រាជធានី​ខេត្ត​ទាំង​២៥ ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​។​
​លោក​បញ្ជាក់ថា​យើងទាំងអស់គ្នា​អាច​នឹង​ធុន​ទ្រាន់​ជាមួយ​កូ​វីដ​១៩ តែ​កូ​វីដ​១៩ មិន​ធុញ​ទ្រា​ញ់​នឹង​យើង​ឡើយ (​នេះ​ជា​ប្រសាសន៍​ក្រើនរំលឹក​របស់លោក ថេ​ដ្រូ​ស អា​ដាណ​ម (Tedros Adhanom Ghebreyesus) អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក (WHO)​។​
​គួររំលឹកថា​កាលពី​ថ្ងៃទី​៩​ខែវិច្ឆិកា​ក្រសួងទេសចរណ៍​បាន​ណែនាំ​ជាថ្មី ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត បន្ត​បិទ​សកម្មភាព​អាជីវកម្ម KTV ក្លិប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​)​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​
​កាលពី​ថ្ងៃទី​១០​ខែវិច្ឆិកា​ក្រសួងទេសចរណ៍​ក៏បាន​ធ្វើការ​ក្រើនរំលឹក​សាជាថ្មី​ដល់​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត និង​ត្រូវ​រៀបចំ​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ដោយ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ទិន្ន័យ​ភ្ញៀវ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ក្នុងដំណាក់កាល កូ​វី​ឌ​-១៩ តាម​ប្រព័ន្ធ Telgram Bot ជាពិសេស​ត្រូវ​កត់​ត្រាវ​ត្ត​មាននៃ​ការ​ស្នាក់នៅ ការចូលរួម​ប្រើប្រាស់​សេវាកម្ម​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នីមួយៗ ការចុះឈ្មោះ​ភ្ញៀវ​នេះ​អាច​ប្រើប្រាស់​តាម​ប្រព័ន្ធ Telegram Bot ដើម្បី​ជា​ជំនួយ​ដល់​ការតាមដាន​ក្នុងការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ជាយថាហេតុ​៕​សរន​

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត បន្ត​កិច្ចសហការ​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​និង​ត្រូវ​រៀបចំ​ជា​កម្មវិធី​ចុះ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​(រូបឯកសារ)

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត បន្ត​កិច្ចសហការ​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​និង​ត្រូវ​រៀបចំ​ជា​កម្មវិធី​ចុះ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​(រូបឯកសារ)

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត បន្ត​កិច្ចសហការ​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​និង​ត្រូវ​រៀបចំ​ជា​កម្មវិធី​ចុះ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​(រូបឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...

សម្ពោធ​អគារ​ទីស្នាក់ការ​គ...

ដោយ​: គ្រញូង / បាត់ដំបង​:...

អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ធ្វ...

​ដោយ​: រ៉ា​មន / ភ្នំពេញ​:...

នាយករដ្ឋមន្ត្រី​ក្រូ​អាស៊...

​ប្រែ​សម្រួលៈ​វាសនា​/​បែ​...