Home ព័ត៌មានជាតិ សេដ្ឋកិច្ច សកម្មភាព​ឆៀក​...

សកម្មភាព​ឆៀក​ចល័ត​កំពុង​បន្តធ្វើ​នៅ​ខេត្ត​ចំនួន​៤

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ​ថា​ការ​ឆៀក​ចល័ត​រថយន្ត​បន្តធ្វើ​នៅ​ខេត្ត​ចំនួន​បួន​។​ក្នុងនោះ​ឆៀក​ចល័ត​នៅ​ខេត្ត​ត្បូងឃ្មុំ កំពត បន្ទាយមានជ័យ និង​កំពង់ធំ កំពុង​បន្ត​ផ្តល់​សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រហូតដល់​ថ្ងៃទី ១៣ ខែ វិច្ឆិកា ។​
​ប្រភព​ដដែល​បន្ត​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​(​ឆៀក​)​ចល័ត កំពុងដំណើរការ ចាប់ពី ថ្ងៃទី ០៩ – ១៣ ខែ វិច្ឆិកា​។​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​ម្ចាស់​យានយន្ត​ទាំងអស់​យក​រថយន្ត​ទៅធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) តាម​កាលកំណត់​កុំបី​ខាន​។​
​សកម្មភាព​នេះ​គឺជា​ផ្នែក​មួយ​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​៕​សរន​

សកម្មភាព​ឆៀក​ចល័ត​កំពុង​បន្តធ្វើ​នៅ​ខេត្ត​ចំនួន​៤(រូបថតក្រសួង)

សកម្មភាព​ឆៀក​ចល័ត​កំពុង​បន្តធ្វើ​នៅ​ខេត្ត​ចំនួន​៤(រូបថតក្រសួង)

សកម្មភាព​ឆៀក​ចល័ត​កំពុង​បន្តធ្វើ​នៅ​ខេត្ត​ចំនួន​៤(រូបថតក្រសួង)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular