Home ព័ត៌មានជាតិ សេដ្ឋកិច្ច គម្រោង​វិនិយោ...

គម្រោង​វិនិយោគ​ពីរ​តម្លៃ​ជាង​ប្រាំ​លាន​ដុល្លារ​ត្រូវបាន​សម្រេច​ចុះបញ្ជី​

​ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានប្រកាស​ឲ្យ​ដឹងថា​គម្រោង​វិនិយោគ​លើ​វិស័យ​សម្លៀកបំពាក់​ចំនួន​ពីរ​ដែលមាន​តម្លៃ​ជាង​ប្រាំ​លាន​ដុល្លារ​និង​បង្កើត​ការងារ​ជាង​មួយ​ពាន់​កន្លែង​ត្រូវ​បានទទួល​ការសម្រេច​ចុះបញ្ជី​។​
​ប្រភព​ដែល​បញ្ជា​ក់នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ​បាន​អះអាងថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ពីរ​។​១. SEAN ZORINA FASHION (CAMBODIA) CO., LTD. គម្រោង​កាត់ដេរ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៧៣​កន្លែង​។​២. HARMONY APPAREL CO., LTD. គម្រោង​កាត់ដេរ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៨​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៨៤​កន្លែង​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លើក​ពេល​សវនាការ សំណុំរឿង​...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

រដ្ឋបាល​រាជធានី បាន​នឹង​ក...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ល...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធា...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ស្ត្រី​អូ​ម៉ង់​ម្នាក់​រើស...

ប្រែ​សម្រួល : កញ្ញា​ដា​លី...