ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកម៉ៃ ផមផេវ កាលពីថ្ងៃអង្គារ បានបញ្ជាក់អះអាងថា សហរដ្ឋអាម៉េរិកមានផែនការលក់យន្តហោះកំពូលទំនើបធុនF-35ទៅអោយប្រទេសអារ៉ាប់រួមអេមីរ៉ាត ជាផ្នែកនៃការទិញលក់មួយកញ្ចប់តំលៃ២៣,៣៧ពាន់លានដុល្លារ។
ក្រសួងការបរទេសអាម៉េរិកបានបញ្ជូនលិខិតជូនដំណឹងផ្លូវការមួយទៅកាន់សភាស្តីពីការលក់យន្តហោះចម្បាំងបំបាំងកាយ(គេចពីការចាប់របស់រ៉ាដា) ក្រោយពីប្រទេសសម្ពន្ធមិត្តនៅឈូងសមុទ្រមួយនេះបានសុំទិញយូរមកហើយ តែទើបទទួលបានការអនុញ្ញាតកាលពីខែកញ្ញាក្រោយពីខ្លួនទទួលស្គាល់ប្រទេសអ៊ីស្រាអែល។
ពួកគណបក្សប្រជាធិបតេយ្យអាម៉េរិកមានការព្រួយបារម្ភខ្លាចក្រែងការលក់នេះនាំអោយមានការប្រកួតប្រជែងសព្វាវុធនៅក្នុងតំបន់និងគ្រោះថ្នាក់ដល់ប្រៀបយោធាគ្មានគូជែងរបស់អ៊ីស្រាអែលនៅក្នុងតំបន់នោះ។
តែអ៊ីស្រាអែលបានទម្លាក់ចោលការជំទាស់ចំពោះការលក់នេះ នៅពេលខ្លួនស្វះស្វែងរកគ្រឿងបរិក្ខាបច្ចេកវិទ្យាកំរិតខ្ពស់បន្ថែមទៀតមកពីសហរដ្ឋអាម៉េរិក។
ផមផេវ បានបញ្ជាក់ថា ការលក់នេះនឹងរួមមានយន្តហោះF-35ចំនួន៥០គ្រឿង ដែលអាចប្រើសំរាប់ស៊ើបការណ៍ និងវាយប្រហារ។វាក៏នឹងរួមមានដ្រូនទំនើបMQ-9B ចំនួន១៨គ្រឿងនិងគ្រាប់រំសេវតំលៃ១០ពាន់លានដុល្លារ៕
ការលក់នេះនឹងរួមមានយន្តហោះF-35ចំនួន៥០គ្រឿង