Home ព័ត៌មានជាតិ អប់រំ ក្រសួង​អប់រំ​...

ក្រសួង​អប់រំ​បន្ត​រកឃើញ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា សរុប​កើនឡើង​១៩​អង្គភាព​ហើយ​

​ដោយ​:ដេប៉ូ​/​ភ្នំពេញ​:”​គិត​ត្រឹម​យប់​ថ្ងៃទី​១០ វិច្ឆិកា ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រកឃើញថា អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី សរុប​កើនឡើង​ចំនួន​១៩​ហើយ​។​នេះ​បើតាម​ការ​ឱ្យដឹងពី លោក រស់​សុ​វាចា​មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

ថ្លែងប្រាប់​រស្មី​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​លោក រស់​សុ​វាចា​មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានឱ្យដឹងថា​ចំពោះ​អង្គភាព​ដែល​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​នេះ​រួមមាន​៖ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ចំនួន​០២ ក្លឹប​ហាត់​កីឡា​កា​រ៉ា​តេ​ដូ​ចំនួន​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក គ្រឹះស្ថានសិក្សា​សាធារណៈ​ចំនួន​៦ និង​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០​។ អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់​ខ្ជាន់​។

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​ថ្នាក់រៀន​ជា​បណ្តោះអាសន្ន​រយ​:​ពេល​០២​សប្តាហ៍ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​នៅ​រាជធានី​ភ្នំពេញ ទី​រួម​ខេត្តកណ្តាល និង​ទីតាំង​គោលដៅ​។ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ លទ្ធផល​តេស្ត​កូ​វីដ​-១៩ របស់​អ្នកពាក់ព័ន្ធ​ស្ថិតក្នុង​ការផ្សព្វផ្សាយរ​បស់​ក្រសួងសុខាភិបាល​។

​ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​១០​វិច្ឆិកា ឆ្នាំ​២០២០÷
១៩. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៦÷ សមាជិក​១​រូប​បាន​ទទួលទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១៨. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៤÷ សមាជិក​១​រូប​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១៧. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៤÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១៦. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៣÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១៥. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​២÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១៤. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​១÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១៣. គ្រឹះស្ថានសិក្សា​ឯកជន​ទី​១០÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​

ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​០៩​វិច្ឆិកា ឆ្នាំ​២០២០÷ ១២. មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​២÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១១. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៩÷ សិស្ស​៣​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។
​ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​០៧ វិច្ឆិកា ឆ្នាំ​២០២០÷
១០. ក្លឹប​ហាត់​កា​រ៉ា​តេ​ដូ​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​÷ គ្រូបង្ហាត់​កីឡា​កា​រ៉ា​តេ​ដូ​ដែលជា​អង្គរក្ស​ជនជាតិខ្មែរ​ការពារ​ផ្ទាល់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
៩. មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​១÷ បុគ្គលិក​និង​សមាជិកគ្រួសារ​ចំនួន​២៣​រូប​បាន​ទទួលទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
៨. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៨÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
៧. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៧÷ សិស្ស​១​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។

​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ឆ្នាំ​២០២០÷
៦. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៦÷ សិស្ស​២​រូប​មាន​មាតាបិតា​ដែល​បានទទួល​ទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
៥. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៥÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។

ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៥ វិច្ឆិកា ឆ្នាំ​២០២០÷
៤. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៤÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​៣. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៣÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​២.​គ្រឹះស្ថានសិក្សា​ឯកជន​ទី​២÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១. គ្រឹះស្ថានសិក្សា​ឯកជន​ទី​១÷ បុគ្គលិក​១​រូប​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។

​ជាមួយគ្នា​លោក រស់​សុ​វាចា​មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែង​ដោយ អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់ មេត្តា​បន្ត​រាយការណ៍​ជូន​ក្រសួង​តាមរយ​:​លេខ​ទូរស័ព្ទ​០១២៣៣៥៩៩៩​។ ចំពោះមុខ​នេះ អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​គោរព​ថ្លែងអំណរគុណ​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បានផ្តល់​កិច្ចសហការ​ទាន់ពេលវេលា ប្រកបដោយ​សុក្រឹតភាព​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបើក​រ៉ឺម៉ក​លក់​ផ្កា ស...

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរ...

ក្រោយ​រកឃើញ​បុគ្គលិក​ធនាគ...

ដោយៈ​សុផល​/​ភ្នំពេញ​៖ អគា...

កម្មការិនី​រោងចក្រ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក...

អធិការនគរបាល ខណ្ឌ​កំបូល ន...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ ដោយ...