Home ព័ត៌មានអន្តរជាតិ ផ​មផេវ​បង្ហាញ...

ផ​មផេវ​បង្ហាញ​ការជឿជាក់​ថា​កា​ររាប់​សន្លឹកឆ្នោត​ស្របច្បាប់​នៅ​អាម៉េរិក​នឹង​នាំឱ្យ​ត្រាំ​ឈ្នះ​អាណត្តិ​ទី​២

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេវ កាលពី​ថ្ងៃ​អង្គារ​ទី​១០​វិច្ឆិកា​បាន​សម្តែង​នូវ​ទំនុកចិត្ត​ថា នៅពេល​ដែល​រាល់​សន្លឹកឆ្នោត “​ស្របច្បាប់​”​ត្រូវបាន​​រាប់ វា​នឹង​នាំឱ្យមាន “​រដ្ឋបាល​ត្រាំ​ទី​២” ដោយ​ទំនង​បដិសេធ​ជ័យជម្នះ​របស់​លោក ចូ បៃ​ដិន​លើ​លោក​ប្រធានាធិបតី​ដូ​ណាល់ ត្រាំ​។​

​លោក​ថ្លែង​ដូច្នេះ​ខណៈ​មេដឹកនាំ​ពិភពលោក​រួមទាំង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ទីក្រុង​វ៉ាស៊ីនតោន គឺ​អង់គ្លេស អាឡឺម៉ង់​និង​បារាំង បាន​អបអរសាទរ​រួច​ទៅ​ហើយ​ចំពោះ​ប្រធានាធិបតី​ជាប់ឆ្នោត​បៃ​ដិ​ន​។ ​រហូតមកទល់​ពេលនេះ លោក​ត្រាំ​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​បដិសេធ​មិន​ទទួលស្គាល់​បរាជ័យ​និង​បាន​ធ្វើការ​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​ថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ដែល​ធ្វើឱ្យ​ខូច​លទ្ធផល​។​

​លោក​ផ​មផេវ​បាន​ប្រាប់​សន្និសីទសារព័ត៌​មាន​នៅ​ក្រសួង​ការបរទេ​ស​ថា “​នឹង​មាន​ការផ្ទេរអំណាច​ដោយ​រលូន​ទៅ​រដ្ឋបាល​ត្រាំ​ទី​២”​។ ក្រោយមក លោក​បាន​ព្យាយាម​ធានា​ដល់​ពិភពលោក​ថា​ការផ្ទេរអំណាច​​ក្រោយ​ការបោះឆ្នោត​នៅ​អាម៉េរិក​នឹង​ទទួល​ជោគជ័យ​។​

​លោក​និយាយថា “​យើង​នឹង​រាប់​សន្លឹកឆ្នោត​ទាំងអស់ … ពិភពលោក​គួរតែមាន​ទំនុកចិត្ត​ថា ការផ្ទេរ​អំណាច​គឺ​ចាំបាច់​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដថា ក្រសួងការបរទេស …​ទទួល​ជោគជ័យ​នៅ​ថ្ងៃនេះ​និង​​ទទួលបាន​ជោគជ័យ​នៅពេល​ដែល​ប្រធានាធិបតី​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ២០ ខែ​មករា ពោលគឺ​មួយ​នាទី​ក្រោយ​ពេល​រសៀល​ក៏​នឹង​ទទួលបាន​ជោគជ័យ​ដែរ​”​។​

​លោកបៃ​ដិន ដែល​នឹង​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ២០ ខែ​មករា​ឆ្នាំ ២០២១ ប្រឈម​នឹង​ការពន្យារពេល​ផ្ទេរអំណាច​ព្រោះ​លោក​ត្រាំ​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើបណ្តឹង​ផ្លូវច្បាប់​ជាច្រើន​ដើម្បី​តវ៉ា​ចំពោះ​ការ​ចាញ់ឆ្នោត​។ ពួក​សមាជិកសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ការពារ​សិទ្ធិ​របស់​លោក​ត្រាំ​ក្នុងការ​ធ្វើ​ដូច្នេះ​។​

​នៅពេល​សួរ​អំពី​ការអត្ថាធិប្បាយ​របស់​លោ​កផេម​ផេវ លោកបៃ​ដិន​ញញឹម​។ លោក​ក៏​បាន​និយាយ​ដែរ​ថា គ្មានអ្វី​អាច​បញ្ឈប់​ការផ្ទេរអំណាច​នៅក្នុង​រដ្ឋាភិបាល​អាម៉េរិក​បានទេ​៕

​លោ​កផេម​ផេវ​ថា​ការរាប់​សន្លឹកឆ្នោត​ស្រប​ច្បាប់​នឹង​នាំឱ្យ​មាន​រដ្ឋបាល​ត្រាំ​ទី​២​និង​ធានា​ថា​ការផ្ទេរ​អំណាច​នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...