Home ព័ត៌មានអន្តរជាតិ ផ​មផេវ​នឹង​ធ្...

ផ​មផេវ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​សម្ព័ន្ធមិត្ត ខណៈ​ត្រាំ​បដិសេធ​លទ្ធផល​ឆ្នោត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេវ កាលពី​ថ្ងៃ​អង្គារ​ទី​១០​វិច្ឆិកា​បាន​ប្រកាស​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​អាម៉េរិក​ចំនួន ៧ ដែល​បាន​អបអរសាទរ​ដល់​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ដិន ត្បិត​លោក​ដូណាល់ ត្រាំ​បដិសេធ​មិន​ទទួលស្គាល់​បរាជ័​យក្តី​។​

​លោក​ផ​មផេវ​និយាយថា​លោក​នឹង​ចាក​ចេញ​នៅ​ថ្ងៃ​សុក្រ​ទៅ​កាន់​ទីក្រុង​ប៉ារីស​ហើយ​បន្ទាប់​មក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​និង​អតីត​សាធារណរដ្ឋ​សូ​វៀត​គឺ ហ្ស​ក​ហ្ស៊ី​មុនពេល​ធ្វើ​ទស្សនកិច្ច​​នៅ​ក្រុង​ហ្ស៊េ​រុយ​សាឡិ​ម​និង​សម្ព័ន្ធមិត្ត​អារ៉ាប់​សំខាន់ៗ​ចំនួន ៣ គឺ​អារ៉ាប់ប៊ីសាអូឌីត​អា​រ៉ាប់រួម​អេ​មី​រ៉ា​ត​និង​កាតា​។​

​លោក​ផ​មផេវ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ពិភាក្សា​អំពី “​កិច្ចប្រឹងប្រែង​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ត្រាំ​ដើម្បី​បង្កើត​សន្តិភាព​និង​កិច្ចសហប្រតិបត្តិកា​រទូ​ទាំង​មជ្ឈិមបូព៌ា​”​។​

​ដំណើរ​នេះ​ទំនងជា​នឹង​មាន​ភាពឆ្គាំឆ្គង​ព្រោះថា​លោក​ត្រាំ​បាន​បដិសេធ​មិន​ព្រម​ចាញ់ឆ្នោត​កាលពី​សប្តាហ៍​មុន ហើយ​រដ្ឋបាល​របស់​លោក​ត្រាំ​បាន​បដិសេធ​មិន​ចាប់ផ្តើម​ការផ្ទេរអំណាច​ទៅ​លោកបៃ​ដិន ដែល​នឹង​ត្រូវ​ស្បថ​កាន់​តំណែង​នៅ​ថ្ងៃទី ២០ ខែ​មករា​។​

​បារាំង ដែល​ដូច​ប្រទេស​អឺរ៉ុប​ជាច្រើន​ទៀត​ដែល​មាន​ទំនាក់ទំនង​តានតឹង​ជាមួយ​លោក​ត្រាំ បាន​សម្តែង​ក្តីសង្ឃឹម​យ៉ាង​រហ័ស​ក្នុង​ការធ្វើការ​ជាមួយ​លោកបៃ​ដិ​ន​ដែល​មាន​អាទិភាព​ដូចបា​រាំង​​ដែរ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ សហការ​គ្នា​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ និង​បន្ត​កិច្ច​ការទូត​ជាមួយ​អ៊ីរ៉ង់​។​

​ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ព្រះអង្គម្ចាស់​រជ្ជទាយាទ អា​រ៉ាប៊ីសាអូឌីត ម៉ូ​ហា​ម៉េត ប៊ីន សាល់​ម៉ាន់ និង​ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន ដែលជា​មិត្តភក្តិ​របស់​លោក​ត្រាំ ក៏បាន​អបអរសាទរ​លោកបៃ​ដិន​ដែរ​។​

​គណបក្ស​ប្រជាធិបតេយ្យ​បាន​សន្យាថា​នឹង​ដាក់​អាទិភាព​ខ្ពស់​លើ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ដោយ​អំពាវនាវ​ឱ្យ​មាន​ការវាយតម្លៃ​ឡើងវិញ​នូវ​ទំនាក់ទំនង​ជាមួយ​អា​រ៉ាប៊ីសាអូឌីត​និង​គាំទ្រ​​ដល់​ក្រុម​ប្រឆាំង​របស់​តួ​ក​គី​។​

​លោក​ផ​មផេវ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​គេ​រំពឹងថា​នឹង​ពិភាក្សា​អំពី​ការបង្កើន​សម្ពាធ​បន្ថែម​ទៀត​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ក្នុង​រយៈពេល ២ ខែ​នៅ​សល់​នៃ​រដ្ឋបាល​ត្រាំ ដែល​កាល​ឆ្នាំ ២០១៨​បាន​ដកខ្លួន​​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពហុភាគី​ជាមួយ​ក្រុងតេអេ​រ៉ង់​និង​បាន​ដាក់​ទណ្ឌកម្ម​ទណ្ឌកម្ម​ឯកតោភាគី​លើ​អ៊ីរ៉ង់​ឡើងវិញ​។​

​អ៊ីស្រាអែល​និង​បណ្តា​ប្រទេស​ឈូង​សមុទ្រ​អារ៉ាប់​បានឃើញ​ទំនាក់ទំនង​កើនឡើង ខណៈ​ពួកគេ​ចែករំលែក​អរិភាព​របស់​រដ្ឋបាល​ត្រាំ​ចំពោះ​អ៊ីរ៉ង់​ដែរ​៕

​លោក​ផ​មផេវ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេ​សសម្ព័ន្ធមិត្ត​នៅ​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...