Home ព័ត៌មានជាតិ សង្គម រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លើក​ពេល​អាពាហ៍ពិពាហ៍​កូន​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង ដន្លង​របស់លោក បានសម្រេច​ចិត្ត​លើក​ពេល​រៀបចំ​អាពាហ៍ពិពាហ៍​កូន​។

​លោក រដ្ឋមន្ត្រី ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​ជូនដំណឹង​ពី​ការលើក​ពេលនេះ​នៅតាម​បណ្ដាញ សង្គម​ផ្ទាល់​របស់លោក​ដោយ​ជម្រាប​ថា​អាពាហ៍ពិពាហ៍​កូន​របស់លោក​ត្រូវបាន​អាក់ខាន ដោយសារ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ។​

​លោក​បាន​សរសេរ​ជូនដំណឹង​ថា “​យើងខ្ញុំ​ទាំងអស់គ្នា​ក្នុងនាម​ជា​មាតាបិតា​កូនប្រុស​កូនស្រី មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន​សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា​និង​ភ្ញៀវកិត្តិយស​ទាំងអស់​មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា​ដោយសារ មាន​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​ពិធី​រៀប​អាពាហ៍ពិពាហ៍​កូន​របស់​យើងខ្ញុំ​ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​សុក្រ​ទី ២0 ខែវិច្ឆិកា​ឆ្នាំ ២០២០ វេលា​ម៉ោង ១៧:00​នាទី​រសៀល​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​អាគារ​អេ​ហ្វ​ត្រូវ​លើក​ទៅ​ពេល​ក្រោយ​វិញ​” ។

​លោក វេ​ង សាខុន និង លោកស្រី​គឺជា​មន្ត្រីជាន់ខ្ពស់​កម្ពុជា​មួយរូប​ដែល​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក ការពារ​មេរោគ​កូ​វីដ ១៩ ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ ៣ វិច្ឆិកា ៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...

ម៉ាឡេស៊ី​តំរូវអោយ​និយោជក​...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...