Home ព័ត៌មានជាតិ សន្តិសុខ យុវជន​៦​នាក់ ...

យុវជន​៦​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្រោម​បទ​សង្ស័យ ឃាត់​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​

ដោយៈ បូកគោ / កំ​ពតៈ សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពត​សហការ​ជា មួយ​កម្លាំង​របស់​អធិការដ្ឋាន​ស្រុក​ទឹកឈូ បាន​ឃាត់​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ស្ទាក់​វាយ​ប្លន់ យក​ម៉ូតូ ចំនួន​ប្រាំមួយ​នាក់ ដែល​បានធ្វើ​សកម្មភាព នៅ​រាជធានី​ភ្នំពេញ​។ ការបង្ក្រាប​ជន សង្ស័យ​នេះ បានធ្វើ​ឡើង ក្នុង​ទឹកដី​ស្រុក​ទឹ​ឈូ នា​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោយ​ទទួល​សេចក្តីរាយការណ៍ និង​ការស្នើសុំ​កិច្ចសហការ ពី​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ទាំង​ប្រាំមួយ​នាក់ រួមមាន ១.​ឈ្មោះ ផល្លី ចាន់​ភ​ត្រា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត​។ ២.​ឈ្មោះ​ចាន់ ថន អាយុ​១៦​ឆ្នាំ​, ៣.​ឈ្មោះ សុខ ឌី​ង​ហ្គូ អាយុ​១៦​ឆ្នាំ​។ អ្នក​ទាំងពីរ មាន​ទីលំនៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ៤.​ឈ្មោះ​សេង សុខ​ចាន់ អាយុ​១៦​ឆ្នាំ​, ៥. ឈ្មោះ អ៊ា គីម​ស៊ាន់ អាយុ​១៨​ឆ្នាំ​, ៦. ឈ្មោះ​នួន ធារ៉ា អាយុ​១៦​ឆ្នាំ​។ ទាំងបី​នាក់ រស់នៅ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ដោយមាន​សេចក្តីរាយការណ៍ និង​ការស្នើសុំ​កិច្ចសហការ​ពី​ស្នងការ ដ្ឋា​ន​នគរបាល រាជធានី​ភ្នំពេញ កាលពី​ម៉ោង ៤ និង​៣០​នាទី រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​ខេត្ត សហការ​ជាមួយ​កម្លាំង នៃ​អធិការដ្ឋាន​ស្រុក​ទឹកឈូ បាន​ចុះ ស្រាវជ្រាវ រួច​ឃាត់ខ្លួន​ជនសង្ស័យ បួន​នាក់ នៅ​ទំនប់​ប្រទាក់ក្រឡា ក្នុងភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ​។ បន្ទាប់មក សមត្ថកិច្ច ក៏​តាម​ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នាក់​បន្ថែមទៀត​នៅត្រង់ ចំណុច​កោះ​ស្មោះ ក្នុងភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ​។​

​ប្រភព​ដដែល បាន​បញ្ជាក់ថា ជាមួយនឹង​ការឃាត់ខ្លួន ជនសង្ស័យ​ទាំងនោះ សមត្ថកិច្ច ក៏​រឹបអូស​បាន​ម៉ូតូ ចំនួន​ពីរ​គ្រឿង ផងដែរ​។ ពេលនេះ មន្ត្រី​ជំនាញ​របស់​ស្នងការដ្ឋាន​ខេត្តកំពត កំពុង​រៀបចំ​ឯកសារ ដើម្បី​ប្រគល់​ជនសង្ស័យ ទាំង​ប្រាំមួយ​នាក់ ជូន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន រាជធានី​ភ្នំពេញ យកទៅ​ចាត់ការ តាម​នីតិវិធី​បន្ត​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យានអវកាស​ជប៉ុន​កំពុង​ហោះ​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ផ្សារ​ជនបទនៅ​ស្ទឹងត្រែង ត...

ដោយៈ សុខុម/ស្ទឹងត្រែងៈ ផ្...

ឃាត់ខ្លួន​បុគ្គលិក​ផ្នែក​...

ដោយៈ អង្គា​រ៍​ហេង/ភ្នំពេញ...

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...