Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី​ថៃ​អំពាវនាវ​អោយ​គ្រប់​ភាគី​ប្រឆាំង​តវ៉ា​រក្សា​ការ​ស្ងប់ស្ងាត់​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា កាលបី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​អោយ​គ្រប់​ភាគី​ក្នុង​ការប្រឆាំង​តវ៉ា រួម​មាន​ពួក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​និង​ពួក​រាជានិយម រក្សា​​ភាពស្ងប់ស្ងាត់​។​

​ព្រះរាជាណាចក្រ​នេះ បាន​ជួប​បាតុកម្ម​ធំៗ​អស់​ពេល​រាប់​ខែ​មក​ហើយ ដោយ​ពួក​បាតុករ​ដឹកនាំ​ដោយ​ក្រុមនិស្សិត ទាមទារ​កំណែ​ទំរង់​តាម​បែប​ប្រជាធិបតេយ្យ និង​ខ្លះ​ទៅ​ហួស​ពី​បំរាម​ជា​យូរ​មកហើយ​គឺ​ទាម​​ទារ​ការកែ​ទំរង់​របបរាជានិយម​របស់ខ្លួន​។​

​ការទាមទា​ររប់​ចលនា​នេះ​បាន​បញ្ជូនរលក​ភ្ញាក់ផ្អើល​ទៅកាន់​ស្ថាប័ន​ព្រះមហាក្សត្រ​និង​ពួក​រាជានិយម​ថៃ ដោយ​បង្ខំ​អោយ​ពួក​រាជានិយម​ជា​ច្រើន​ក្រុម​ចេញ​មក​ជួបជុំ​តវ៉ា​ប្រឆាំង​តប​និង​នាំ​ដល់​ការ​ប៉ះ​ទង្គិ​​ច​គ្នា​ខ្លះៗ​។​

​លោក​ប្រា​យុទ្ធ ដែល​ក៏ត្រូវ​ពួក​បាតុករ​ទាមទារ​អោយ​ចុះចេញ​ពី​តំណែអ​ផងដែរ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ភាគី​ទាំងពីរ មាន​សិទ្ធិ​«​បញ្ចេញមតិ​របស់​គេ ដរាបណា​វា​ស្ថិត​ក្នុង​រង្វង់​ច្បាប់​អនុញ្ញាត​។​ការប្រ​​ឈមមុ​គ្នា​ណាមួយ​មិន​ជា​វិធី​នាំ​ទៅ​រក​ដំណោះស្រាយ​ទេ​»​។​

​លោក​បាន​បន្ថែមថា « ខ្ញុំ​ទទូច​ដល់​គ្រប់​ភាគី​អត់ធ្មត់​កុំ​ប៉ះទង្គិច​គ្នា និង​បំពាន​ច្បាប់​ហួសហេតុ​រហូត​ដល់​បង្ខំ​អោយ​អាជ្ញាធរ​ប្រើ​វិធានការ​ផ្សេងៗ​ដើម្បី​អនុវត្ត​ច្បាប់​»​និង​ថា​«​រដ្ឋាភិបាល​មិន​កាន់ជើង​ខាង​​ណា​ទេ​»​។​

​ការអំពាវនាវរ​ប់លោក​ប្រា​យុទ្ធ​បាន​កើតឡើង​២​ថ្ងៃក្រោយ​ប៉ូលិស​ប្រើ​ឡាន​បាញ់​ទឹក​លើ​បាតុករ​ដែល​ព្យាយាម​ដង្ហែ​ញត្តិ​ថ្វាយ​ជូន​ស្តេច មហា វិច​រ៉ា​ឡុងកន​នៅ​វាំង​៕

​ការអំពាវនាវរ​ប់លោក​ប្រា​យុទ្ធ​បាន​កើតឡើង​ក្រោយ​ប៉ូលិស​បាញ់​ទឹក​លើ​បាតុករ​ដែល​ព្យាយាម​ដង្ហែ​ញត្តិ​ទៅកាន់​វាំង​ស្តេច​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប៉ូលិស​ថៃ​ចោទប្រកាន់​មេដឹ...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

ស្ថានទូត​កម្ពុជាៈ មន្ទីរព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...