Home ព័ត៌មានអន្តរជាតិ ស្តេច​ថៃ​សរសេ...

ស្តេច​ថៃ​សរសេរ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​ស្រឡាញ់​ប្រទេសជាតិ​ចំ​ពេល​មាន​ការតវ៉ា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាងកក ៖ ព្រះមហាក្សត្រ​ថៃ មហា វិជ្ជ​រ៉ាឡុង​កនទ្រង់​បាន​សរសេរ​ព្រះរាជសារ​នៃ​ការ​រួបរួម​ជាតិ​និង​សេចក្តីស្រឡាញ់​ចំពោះ​ប្រទេសជាតិ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​វិច្ឆិកា​ក្នុងអំឡុង​​ដំណើរ​យាង​ទស្សនកិច្ច​ទៅកាន់​ខេត្ត​ភាគ​ឦសាន ពោលគឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​ក្រុមអ្នកតវ៉ា​បាន​ផ្ញើលិខិត​មួយ​ច្បាប់​ទាមទារ​ឱ្យមាន​ការកែទម្រង់​រាជានិយម ដែល​នឹង​រឹតត្បិត​អំណាច​របស់​ព្រះអង្គ​។​

​ព្រះបរមរាជវាំង​មិនបាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការតវ៉ា​រាប់​ខែ​នោះ​ទេ ដូច្នេះ​រាល់​ទំនាក់ទំនង​ពី​ព្រះមហាក្សត្រ​ត្រូវបាន​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​ព្រះ​អង្គ​បាន​ផ្ញើ​សារ​ទៅ​កាន់​អភិបាល​ខេត្ត​ឧដ​ន​ថា​នី យ៉ាង​ដូច្នេះ “​ចូរ​យើង​ទាំងអស់គ្នា​ស្រឡាញ់​និង​ថែរក្សា​គ្នា​។ ថែរក្សា​ប្រទេសជាតិ​ជួយ​គ្នា​ការពារ​ប្រទេស​របស់​យើង​ដោយ​សេចក្តី​ល្អ​ដើម្បី​ភាពរុងរឿង​​និង​ការពារ​ប្រជាជន​ថៃ​”​។​

​នៅ​លើ​រូប​ព្រះ​ឆាយា​លក្ខណ៍​របស់​ទ្រង់​និង​ព្រះ​មហាក្សត្រិយានី ដែល​ប្រជារាស្ត្រ​ម្នាក់​យក​មក​ជាមួយ ព្រះអង្គ​ទ្រង់​សរសេរថា “​ស្រឡាញ់​ប្រទេសជាតិ ស្រឡាញ់​ប្រជាជន ស្រឡាញ់​សេចក្តីសុខ​របស់​ថៃ​ពិតប្រាកដ​”​។​

​សូម​រំ​ល​កថា​កាលពី​ថ្ងៃអាទិត្យ​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់ពាន់​នាក់​បាន​ដើរ​ក្បួន​ទៅកាន់​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​បាងកក​ដោយ​បាន​ចូល​ទៅ​កៀករ​បងវាំង​ចម្ងាយ​ប៉ុន្មាន​សិប​ម៉ែត្រ​ទោះ​​បី​មាន​ការរារាំង​ពី​សំណាក់​ប៉ូលិស​និង​ការបាញ់ទឹក ដើម្បី​ផ្ញើ​សារ​ទៅ​ព្រះមហាក្សត្រ​។​

​ពួក​គេ​ទាមទារ​ឱ្យ​អតីត​មេដឹកនាំ​របប​យោធា​គឺ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី ទាមទារ​រដ្ឋធម្មនុញ្ញ​ថ្មី និង​ធ្វើកំណែទម្រង់​របបរាជានិយម​ដែល​នឹង​កាត់បន្ថយ​អំណាច​របស់​ស្តេច​៕

​ស្តេច​ថៃ​ផ្ញើ​សារ​បង្រួបបង្រួម ខណៈ​បាតុករ​ទាមទារ​កែទម្រង់​របប​ស្តេច

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

គោ​ជាង ១០០ក្បាល ក្នុង​ខេត...

ដោយៈ បូកគោ/កំ​ពតៈ ប្រជាកស...

កម្ពុជា​ចាប់ផ្តើម​នាំចេញ​...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ល...

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ច...

​ដោយ​: ជា សីហៈ / ភ្នំពេញ​...

ប្រទះឃើញ​យុវជន​ម្នាក់ ស្ល...

ដោយៈ បូកគោ/កំ​ពតៈ ភាព​ភ្ញ...