Home ហោរាសាស្ត្រ ថ្ងៃទី​១១ ខែវ...

ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០

ឆ្នាំជូត
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​តែង​កើត​នូវ​រឿង​រាវ​ល្អក់កករ​ផ្លូវចិត្ត​ផងដែរ ប៉ុន្តែ​យ៉ាងណា បើ​ចេះ​អំណត់​ធ្វើ​មិនដឹងមិនឮ​រឿង​រាវ​ខ្លះ​អាក្រក់​សោះនឹង​ប្រែជា​ល្អ​វិញ​ទៀតផង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះឯង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ឱ្យបាន​ខ្លាំងក្លា ៕

ឆ្នាំឆ្លូវ
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជិវិត​មិនសូវ​ល្អ​ប៉ុន្មាន​ទេ​ហេតុនេះ​ធ្វើ​អ្វី​ក៏​តោង​តែ ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង ណាស់​ផង​។ ការរស់នៅ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ច្រើន​។​

​ចំណែក​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​គ្នា​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ​៕

ឆ្នាំខាល
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេពី​ព្រោះថា​ជារឿយៗ​តែង​លេចចេញ​នូវ​រឿង​រាវ​ល្អក់កករ​ចំពោះមុខ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​ព្រោះ​តែង​ទទួលដំណឹង​ល្អ​ជាង​អាក្រក់​ផង​៕

ឆ្នាំថោះ
​រាសី​ខ្ពស់ត្រដែត​។ នៅក្នុង​ថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​កិច្ចការងារ​តូចធំ​អាច ចាត់ចែង​បាន​ហើយ​និង​ពិសេស​អាច​សម្រេច​ជោគជ័យ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ធូរស្បើយ​ពី​ទុក្ខលំបាក ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​វិញ​តែង​លេចចេញ​នូវ​បាតុភាព​រឿង​រាវ​និង​ឧបសគ្គ​ច្រើន​ចំពោះមុខ​ត្រូវ​ឆ្លងកាត់​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកដុះដាល​យឺត​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ស្រួលខ្លួន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕

ឆ្នាំម្សាញ់
​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​ដំណើរ​ជីវិត​របស់​បុរស​មាន​ភាពល្អប្រសើរ​ឡើងវិញ​បន្ទាប់ពី​ទទួលរង​នូវ​ផល​លំបាក​ចំពោះមុខ​ច្រើន​បន្តបន្ទាប់​ក្នុងនោះ​មានដូចជា​បញ្ហា​ការងារ​ប្រាក់កាស​និង​រួម ទាំង​រឿង​ផ្ទាល់ខ្លួន​ផង​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ឬ​គូស្នេហ៍​គឺ​តែងមាន​មនុស្ស​ចាប់អារម្មណ៍​ហើយ​អាចឈាន​ទៅជា​គូ​អា​ពា​ហ័​ពិពាហ៍​ផង​៕

ឆ្នាំមមី
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ធ្វើ​អ្វី​តែងមាន​ភាពរលូន​ល្អ​ហើយ​បើ​ប្រកបការងារ​តូចធំ​ក៏បានផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បញ្ហា​ដែល​ស្មុគស្មាញ​និង​ឧបសគ្គ​នានា​ក៏បាន​ធូរស្រាល​ជាង​មុន​វិញ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ស្វះ​ស្វែងរក​អតិថិជន​បន្តិច​ទើប​ហុច ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕

ឆ្នាំវក
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ធ្វើ​អ្វី​តែងមាន​ភាពរលូន​ល្អ ហើយ​បើ​ប្រកបការងារ​តូចធំ​ក៏បានផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំរកា
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ផង​។​ការរស់នៅ​វិញ​លោកអ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​ធ្វើ​មិនដឹង មិនឮ​ចំពោះ​ក្រុមមនុស្ស​ខ្លះ​ទើប​ជាការ​ប្រពៃ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិនត្រូវ​លោភលន់​មិន​មើលមុខ​ក្រោយ​ឡើយ​បើ​មិន​ដូច្នេះ​នឹង​នាំ​ផល​លំបាក​ណាមួយ​នៅពេល​ក្រោយ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើតមាន​ការប្រឆាំង​គ្នា​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​ភាពរលូន​ល្អ​និង​ទទួលជោគជ័យ​មកវិញ​ដែរ​។​ការបំពេញ​ការងា​រវិ​ញ​ចៅហ្វាយនាយ​មានការ​យកចិត្តទុកដាក់​និង​កោតសរសើរ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម​ហើយ​បើ​លោកអ្នក​ចង់ បើក​របរ​អ្វីមួយ​ថ្មី​ក៏មាន​ការលូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំកុរ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វី​តោង​តែ​ចេះ​មើលមុខ​ក្រោយ​និង​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើតមាន​ចំពោះមុខ​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ប្រាក់កាស​អាច​រក​គ្រាន់​បំពេញ​បំពង់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រេះស្រាំ​និង​ងាយ​ទាំង​ផ្អែមល្ហែម​ឡើងវិញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...