Home ព័ត៌មានជាតិ សន្តិសុខ ​ម៉ូតូ​និង​ឡា...

​ម៉ូតូ​និង​ឡាន បុក​គ្នា នៅត្រង់​ផ្លូវ​កោង ស្លាប់​អ្នកបើក​ម៉ូតូ​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ រវាង​ម៉ូតូ និង​រថយន្ត ក្នុងទិសដៅ​ច្រាសទិស​គ្នា ពី​ទិស​ខាងជើង ទៅខាង​ត្បូង នៅ​ចំណុច​ខាងជើង ភូមិ​ទ្រាស ចម្ងាយ ១.០០០ ម៉ែត្រ ស្ថិតក្នុង​ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយ​មានជ័យ ។​

​លោក​វរសេនីយ៍ ជា ស្លូញ អធិការនគរបាល ស្រុក​ស្វាយចេក បានអោយដឹងថាៈ ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​,​ជ 1N 1464 បើកបរ​ដោយ​ឈ្មោះ​ឈុន រដ្ឋា ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រស់​នៅ​ភូមិ​ស្វាយ ឃុំ​/​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរ ពី​ទិស​ខាងត្បូង ទៅខាង​ជើង ពេលមកដល់​កន្លែង​កើតហេតុ បាន​បុក​ជាមួយ​រថយន្ត មួយគ្រឿង ម៉ាក​តូយ៉ូតា កាមរី ពណ៌​បៃតង ស៊េរី​ឆ្នាំ​៩៥ ពាក់​ផ្លាកលេខ សៀម​រាប 2A1458 បើកបរ​ពី​ខាងជើង ទៅខាង​ត្បូង (​អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​) បណ្ដាល​ឲ្យ​ស្លាប់ អ្នកបើកបរ​ម៉ូតូ នៅ​កន្លែងកើតហេតុ​។​

​លោក​អធិការ បាន​បន្តថាៈ មូលហេតុ អ្នកបើកបរ​ម៉ូតូ បើកបរ ក្នុង​ល្បឿន​លឿន ត្រង់ចំណុច​ផ្លូវ​កោង មិន​ប្រកាន់​ស្ដាំ ។ ក្រោយ​គ្រោះថ្នាក់ រថយន្ត និង​ម៉ូតូ ខូចខាត​ធ្ងន់ បាន​ត្រូវ​សមត្ថកិច្ច​ជំនាញ យកមក​រក្សាទុក នៅ​អធិការ​រដ្ឋា​ន​នគរបាល ស្រុក​ស្វាយចេក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...